នាថ្ងៃទី១៨-២០ ខែមករា ឆ្នាំ២០២២ អង្គភាពគ្រប់គ្រងគម្រោង (MAFF PMU-TSSD-AF) និងទីប្រឹក្សាអនុវត្តគម្រោង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ផែនការសកម្មភាព និងថវិកាឆ្នាំ២០២២ របស់គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហាន២ (TSSD-AF) នៅខេត្តបាត់ដំបង បន្ទាយមានជ័យ និង សៀមរាប។ គោលបំណងដើម្បីណែនាំបញ្ជាក់បន្ថែមលើផែនការសកម្មភាពដែលអនុវត្តក្នុងឆ្នាំ២០២២ និងណែនាំពីការរៀបចំរបាយការណ៍ និងលំហូរនៃរបាយការណ៍។

width=

 

នាព្រឹកថ្ងៃពុធ ៨ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥. ត្រូវនឹងថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២១ អង្គភាពសម្របសម្រួលការអភិវឌ្ឍ (DCU) នៃគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហាន២ (TSSD-AF) បានរៀបចំសិក្ខាសាលាថ្នាក់ជាតិស្ដីពី ការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២២ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ០៨ - ០៩ ខែធ្នូ ឆ្នាំ២០២១ នៅ Regency Angkor Hotel ខេត្តសៀមរាប។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់ជាតិ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍កសិកម្ម និងជនបទ តំណាងក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញ​វត្ថុ តំណាងមន្រ្តី ADB និង IFAD តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ក្រុមការងារសេវាករ និងក្រុមការងារទីប្រឹក្សាអនុវត្តគម្រោង។ គោលបំណងដើម្បីពិនិត្យមើលលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២២។

width=

 

ចាប់ពីថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២១ ដល់ ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២១ ដោយស្ថិតក្នុងក្របខណ្ឌគម្រោងកាត់កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហាន២ ដោយមានការសហការជាមួយមន្រ្តីជំនាញនៃនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់ជនបទនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបើកវគ្គបណ្តុះបណ្តាល និងបានបញ្ចប់ដោយជោគជ័យ លើវគ្គការប្រើប្រាស់បណ្ដាញសង្គមក្នុងការជំរុញទីផ្សារ (Social Media Marketing) តាមរយៈប្រព័ន្ធអនឡាញ (Microsoft Team) ដល់មន្រ្តីផ្សព្វផ្សាយកសិកម្មចល័តឃុំ សម្រាប់ខេត្តគោលដៅទាំង៧ ដែលមានខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និង ខេត្តព្រៃវែង។

width=

 

នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារអនុវត្តគម្រោង នៃគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប-ជំហាន ២ (TSSD-AF) ខេត្តព្រៃវែង បានផ្តល់សម្ភារៈ និងមេមាន់ ដល់បង្ហាញផលិតកម្មកូនមាន់(សិប្បនិម្មិត) ទាំង១២បង្ហាញ៖

១.ស្រុកស្វាយអន្ទរ៥បង្ហាញ

២.ស្រុកស៊ីធរកណ្តាល៣បង្ហាញ

៣.ស្រុកកំពង់ត្របែក៣បង្ហាញ

៤.ស្រុកព្រះស្តេច។

width=

 

នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារអនុវត្តគម្រោង នៃគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប-ជំហាន ២ (TSSD-AF) ខេត្តព្រៃវែង បានរៀបចំកម្មវិធីផ្តល់ឧបករណ៍ព្រោះស្រូវ តម្លើង ណែនាំប្រើប្រាស់ និងអនុវត្តនៅស្រែបង្ហាញឧបករណ៍ នៅសហគមន៍ភ្នំគង់រីកចម្រើន ដែលចូលរួមទាំង៥សហគមន៍។

width=