Reports
វគ្គបណ្តុះបណ្តាលការប្រើប្រាស់បណ្ដាញសង្គមសម្រាប់ទីផ្សារ (Social Media Marketing) ដល់ខេត្តកំពង់ធំ និងខេត្តសៀមរាប
បន្តចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារអនុវត្តគម្រោង និងដោយមានការសហការជាមួយមន្រ្តីជំនាញនៃនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់ជនបទនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបន្តរៀបចំវគ្គបណ្តុះបណ្តាលការប្រើប្រាស់បណ្ដាញសង្គមសម្រាប់ទីផ្សារ (Social Media Marketing) ដល់មន្រ្តីផ្សព្វផ្សាយកសិកម្មស្រុក (AERISO) មន្រ្តីទីផ្សារ និងព័ត៌មានវិទ្យាជនបទ (PAMRIC) សេវាករទី៧ប្រចាំខេត្ត (SSP7) សេវាករទី៨ប្រចាំខេត្ត(SSP8) និងមន្ត្រីផ្សព្វផ្សាយកសិកម្មចល័តឃុំ ( CMAWs) ក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាប។
សកម្មភាពវគ្គបណ្តុះបណ្តាលនៅខេត្តកំពង់ធំ នៅថ្ងៃទី២៤-២៥ ខែឧសភា ឆ្នាំ២០២២
-សម្រាប់ថ្ងៃទី១ ក្រុមទី១
-សម្រាប់ថ្ងៃទី២ ក្រុមទី២
សកម្មភាពវគ្គបណ្តុះបណ្តាលនៅខេត្តសៀមរាប នៅថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២២
-សម្រាប់ថ្ងៃទី១ ក្រុមទី១
-សម្រាប់ថ្ងៃទី២ ក្រុមទី២
វគ្គបណ្តុះបណ្តាលការប្រើប្រាស់បណ្ដាញសង្គមសម្រាប់ទីផ្សារ (Social Media Marketing) ដល់ខេត្តបាត់ដំបង បន្ទាយមានជ័យ កំពង់ចាម ព្រៃវែង និងខេត្តត្បូងឃ្មុំ
ចាប់ពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ស្ថិតក្នុងក្របខណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហាន២ ដោយមានការសហការជាមួយមន្រ្តីជំនាញនៃនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់ជនបទនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្តុះបណ្តាលការប្រើប្រាស់បណ្ដាញសង្គមសម្រាប់ទីផ្សារ (Social Media Marketing) ដល់មន្រ្តីផ្សព្វផ្សាយកសិកម្មស្រុក (AERISO) មន្រ្តីទីផ្សារ និងព័ត៌មានវិទ្យាជនបទ (PAMRIC) សេវាករទី៧ប្រចាំខេត្ត (SSP7) សេវាករទី៨ប្រចាំខេត្ត(SSP8) និងមន្ត្រីផ្សព្វផ្សាយកសិកម្មចល័តឃុំ ( CMAWs) ក្នុងខេត្តគោលដៅរួមមាន៖ ខេត្តបាត់ដំបង បន្ទាយមានជ័យ កំពង់ចាម ត្បូងឃ្មុំ និងខេត្តព្រៃវែង។
សកម្មភាពវគ្គបណ្តុះបណ្តាលនៅខេត្តកំពង់ចាម នៅថ្ងៃទី០៣-០៤ ខែឧសភា ឆ្នាំ២០២២
-សម្រាប់ថ្ងៃទី១ ក្រុមទី១
-សម្រាប់ថ្ងៃទី២ ក្រុមទី២
សកម្មភាពវគ្គបណ្តុះបណ្តាលនៅខេត្តបាត់ដំបង នៅថ្ងៃទី០៣-០៤ ខែឧសភា ឆ្នាំ២០២២
-សម្រាប់ថ្ងៃទី១ ក្រុមទី១
-សម្រាប់ថ្ងៃទី២ ក្រុមទី២
សកម្មភាពវគ្គបណ្តុះបណ្តាលនៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៥-០៦ ខែឧសភា ឆ្នាំ២០២២
-សម្រាប់ថ្ងៃទី១ ក្រុមទី១
-សម្រាប់ថ្ងៃទី២ ក្រុមទី២
សកម្មភាពវគ្គបណ្តុះបណ្តាលនៅខេត្តត្បុងឃ្មុំ នៅថ្ងៃទី០៥-០៦ ខែឧសភា ឆ្នាំ២០២២
-សម្រាប់ថ្ងៃទី១ ក្រុមទី១
-
-
-
-
-
-
-សម្រាប់ថ្ងៃទី២ ក្រុមទី២
សកម្មភាពវគ្គបណ្តុះបណ្តាលនៅខេត្តព្រៃវែង នៅថ្ងៃទី១០-១១ ខែឧសភា ឆ្នាំ២០២២
-សម្រាប់ថ្ងៃទី១ ក្រុមទី១
-សម្រាប់ថ្ងៃទី២ ក្រុមទី២
ការចុះពិនិត្យផលិតកម្មដំណាំបន្លែប្រើប្រាស់ប្រព័ន្ធទ្រីប ភ្ជាប់ដោយសូឡាបូមទឹក នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង
នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារអនុវត្តគម្រោងខេត្តព្រៃវែង ក្រុមការងារថ្នាក់ជាតិ និងអមដំណើរក្រុមបេសកកម្ម ADB បានចុះពិនិត្យផលិតកម្មដំណាំបន្លែប្រើប្រាស់ប្រព័ន្ធទ្រីប ភ្ជាប់ដោយសូឡាបូមទឹក នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ការផ្តល់សម្ភារៈ និងទូភ្ញាស់ពងទាកាប៉ា និងបណ្តុះបណ្តាលពីការប្រើប្រាស់ និងបច្ចេកទេសភ្ញាស់ដល់កសិករបង្ហាញចំនួន០៨បង្ហាញមកពីស្រុកចំនួន០៤ គឺស្រុកបវេល ស្រុកថ្មគោល ស្រុកមោងឬស្សី និងស្រុករុក្ខគីរី
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារអនុវត្តគម្រោងខេត្តបាត់ដំបង បានចូលរួមផ្តល់សម្ភារៈ និងទូភ្ញាស់ពងទាកាប៉ា និងបណ្តុះបណ្តាលពីការប្រើប្រាស់ និងបច្ចេកទេសភ្ញាស់ដល់កសិករបង្ហាញចំនួន០៨បង្ហាញមកពីស្រុកចំនួន០៤ គឺស្រុកបវេល ស្រុកថ្មគោល ស្រុកមោងឬស្សី និងស្រុករុក្ខគីរី។
ក្រុមការងារសេវាករទី៨ បានរៀបចំវេទិកាពហុភាគីអ្នកពាក់ព័ន្ធខ្សែច្រវាក់ផលិតកម្មមាន់ស្រែ ស្ថិតនៅសាលាឃុំសង្វើយ ភូមិចក ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប
នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារសេវាករទី៨ ថ្នាក់ខេត្ត០២រូប ប្រូកឃឺរចំនួន០២រូប បានសហការជាមួយ មន្ត្រីកសិកម្មស្រុកជីក្រែង មេឃុំសង្វើយ មន្ត្រីស៊ីម៉រឃុំសង្វើយ និងឃុំឬស្សីលក បានរៀបចំវេទិកាពហុភាគីអ្នកពាក់ព័ន្ធខ្សែច្រវាក់ផលិតផលមាន់ស្រែ រវាងក្រុមមីគមាន់ចំនួន០២ឃុំ (ឃុំសង្វើយ ឃុំឬស្សីលក) ជាមួយអេប៊ីអ៊ីភ្ញាស់កូនមាន់ អ្នកលក់ធាតុចូលកសិកម្ម និងឈ្មួញទិញមាន់។ អ្នកចូលរួមសរុបចំនួន ១៩នាក់ ស្រី 0៧នាក់ ស្ថិតនៅសាលាឃុំសង្វើយ ភូមិចក ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។