នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារអនុវត្តគម្រោងថ្នាក់ខេត្តកំពង់ចាម បានរៀបចំធ្វើទិវាស្រែបង្ហាញផលិតកម្មស្រូវពង្រោះដោយម៉ាស៊ីនអ៊ីឡាយស៊ីដឌ័រ របស់កសិករឈ្មោះ សុង ស្រ៊ុន នៅភូមិស្អាង ឃុំត្រពាំងគរ ដែលអ្នកចូលរួមមាន មន្រ្តីគាំទ្រគម្រោងថ្នាក់ខេត្ត ថ្នាក់ស្រុក និងកសិករ សរុបអ្នកចូលរួមចំនួន ៣៦នាក់ ស្រី១៥នាក់។

width=

 

នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារអនុវត្តគម្រោងថ្នាក់ខេត្តសៀមរាប បានចូលរួមសម្របសម្រួលជូនក្រុមការងារថ្នាក់ជាតិ ចុះត្រួតពិនិត្យលើ៖

១•ការបង្ហាញចិញ្ចឹមកង្កែបសាច់ ចំនួន១កន្លែង ភូមិសន្លោង ឃុំចាន់ស ស្រុកសូទ្រនិគម

២•ការបង្ហាញផលិតកម្មមាន់សាច់ ចំនួន១កន្លែង នៅភូមិថ្នល់ចែក ឃុំសំរោង ស្រុកសូទ្រនិគម

៣•ការបង្ហាញផលិតកម្មស្រូវ ចំនួន១កន្លែង នៅភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម

៤•ការបង្ហាញបន្លែ នៅភូមិតាព្រុំ ឃុំសង្វើយ ស្រុកជីក្រែង

៥•ការបង្ហាញមាន់សាច់ ចំនួន១កន្លែង នៅភូមិដំរីឆ្លង ឃុំសង្វើយ។

width=

 

នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ក្រុមការងារអនុវត្តគម្រោងថ្នាក់ខេត្តសៀមរាប បានចូលរួមសម្របសម្រួលជូនកសិករសហគ្រាសភ្ញាស់កូនមាន់ និងអ្នកប្រមូលទិញមាន់ គាំទ្រដោយក្រុមការងារអនុវត្តគម្រោងខេត្តកំពង់ធំ បានមកទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ពីសហគ្រាសភ្ញាស់កូនមាន់ចំនួន២កន្លែង នៅភូមិគោកចិន និងភូមិថ្នល់ ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ចំនួន២១នាក់ ស្រី១០នាក់។

width=

 

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ក្រុមការងារអនុវត្តគម្រោងថ្នាក់ខេត្តបន្ទាយមានជ័យ ដោយមានការសហការពីមន្រ្តីអនុវត្តគម្រោងស្រុកភ្នំស្រុក បានរៀបចំបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមកង្កែប និងបច្ចេកទេសចិញ្ចឹមមាន់សាច់ ដល់សមាជិកក្រុមកែលម្អទីផ្សារ នៅភូមិកំពឹងពួយ ឃុំភ្នំដី ស្រុកភ្នំស្រុក ដែលមានអ្នកចូលរួមសរុប ២៦នាក់ ស្រីចំនួន១២នាក់។

width=

 

នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ក្រុមការងារអនុវត្តគម្រោងថ្នាក់ខេត្តកំពង់ចាម និងមានការសហការពីក្រុមការងារស្រុកស្ទឹងត្រង់ បានចុះបណ្តុះបណ្តាលកសិករស្តីពីបច្ចេកទេសផ្សំចំណីមាន់ និងការធ្វើវ៉ាក់សាំងអាសន្នរោគមាន់ ដល់សមាជិកក្រុមកែលម្អទីផ្សារ នៅភូមិអូរកាប់មាន់ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលមានអ្នកចូលរួមសរុប១៥នាក់ ស្រី១០នាក់។

width=