នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារអនុវត្តគម្រោងថ្នាក់ខេត្តកំពង់ធំ បានចូលរួមអមដំណើបេសកកម្ម ក្រុមការងារថ្នាក់ជាតិ និង ADB IFAD ចុះពិនិត្យវឌ្ឍនភាពគម្រោងដែលមានសកម្មភាពដូចខាងក្រោម៖

-សកម្មភាពទី១៖ ជួបប្រជុំជាមួយក្រុមកែលម្អទីផ្សារស្រូវ នៅឃុំមានរិទ្ធ ស្រុកសណ្តាន់

-សកម្មភាពទី២៖ ជួបប្រជុំជាមួយក្រុមកែលម្អទីផ្សារមាន់ និងពិនិត្យការបង្ហាញបច្ចេកទេសចិញ្ចឹមទាកាប៉ា នៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ

-សកម្មភាពទី៣៖ ជួបពិភាក្សាពិនិត្យលើរបាយការណ៍វឌ្ឍនភាពរបស់ស្ថានីយកសិកម្មបល្ល័ង្គ។

width=

 

នៅថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារឣនុវត្តន៍គម្រោង TSSD-AF ថ្នាក់ខេត្តបានជូនដំណើរក្រុមបេសកកម្ម ADB និង IFAD និងក្រុមការងារថ្នាក់ជាតិចុះពិនិត្យវឌ្ឍនភាពគម្រោង នៅភូមិដីឡូត៍ ប្រជុំជាមួយក្រុមកែលម្អទីផ្សារមាន់ (IFAD) ដែលមានអ្នកចូលរួមសរុប ២៨នាក់ ស្ត្រី ១៦នាក់ និងពិនិត្យមើលការបង្ហាញដំណាំបន្លែសណ្ដែកកួរ (ADB)និងនៅភូមិបាយណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ប្រជុំជាមួយក្រុមកែលម្អទីផ្សារស្រូវ (IFAD) ដែលមានអ្នកចូលរួមសរុប ១៦នាក់ ស្ត្រី ០៤នាក់។ នៅភូមិរោគ ឃុំស្ពានស្រែង ប្រជុំជាមួយក្រុមកែលម្អទីផ្សារមាន់ ដែលមានសមាជិកក្រុមមីគសរុប ២២នាក់ ស្ត្រី ១៥នាក់ នៅភូមិកំពីងពួយ ឃុំភ្នំដី ស្រុកភ្នំស្រុក ប្រជុំជាមួយក្រុមកែលម្អទីផ្សារមាន់ និងត្រី កង្កែប ដែលមានសមាជិកក្រុមមីគសរុប០៨នាក់ ស្ត្រី០៣នាក់៕

width=

 

នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារអនុវត្តគម្រោងខេត្តកំពង់ធំ បានរៀបចំវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង ដល់ប្រធានក្រុមកែលម្អរទីផ្សារ (MIG) ដែលក្នុងនោះចែកចេញជាពីរស្រុក គឺ ១-ស្រុកសន្ទុក សរុបអ្នកចូលរួមចំនួន៣៦នាក់ ស្រី១៩ នាក់ និង២-ស្រុកសណ្តាន់ សរុបអ្នកចូលរួមចំនួន៣៧នាក់ ស្រី១៨ នាក់។

width=

 

នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ក្រុមការងារអនុវត្តគម្រោងខេត្តបន្ទាយមានជ័យ និងក្រុមការងារថ្នាក់ជាតិ បានរៀបចំទិវាបង្ហាញផលិតកម្មស្រូវពូជដោយប្រើប្រាស់ឧបករណ៍ Eli Seeder របស់ក្រុមផលិតពូជស្រូវពោធិ៍រាំបុណ្យចម្រើនផល នៅភូមិពោធិ៍រាំបុណ្យ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមសរុបចំនួន២២នាក់ ស្ត្រី ០៥នាក់។

width=

 

នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ក្រុមការងារសេវាករទី៨ បានរៀបចំវេទិការពហុអ្នកពាក់ព័ន្ធ និងចរចារតម្លៃទិញ-លក់កសិផលរវាងក្រុមមីគស្រូវ និងអ្នកលក់ធាតុចូលនៅឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី មន្ទីកសិកម្មខេត្ត ក្រុមការងារសេវាករទី៨ CMAW គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ អ្នកលក់ធាតុចូលកសិកម្ម និងឈ្មួញទិញស្រូវ។

width=