Reports
ការបង្ហាញបច្ចេកទេសដំណាំស្រូវ និងកសិករចិញ្ចឹមត្រីអណ្តែងក្នុងស្រះធម្មជាតិ ក្នុងស្រុកគោលដៅ ខេត្តព្រៃវែង
នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ក្រុមការងារអនុវត្តគម្រោងកសិកម្មខេត្តព្រៃវែង បានចុះសម្របសម្រួល ជូនក្រុមការងារថ្នាក់ជាតិ ចុះត្រួតពិនិត្យការអនុវត្តគម្រោងដូចខាងក្រោម៖
១-វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្មភ្ជាប់នឹងទីផ្សារលើដំណាំស្រូវ ដោយប្រើឩបករណ៍ Drumseeder ក្នុងព្រឹត្តការណ៍ទី១ នៅភូមិតងឡងទី១ ឃុំព្រៃខ្លាស្រុកស្វាយអន្ទរ
២-ការចិញ្ចឹមត្រីអណ្តែងក្នុងស្រះធម្មជាតិ របស់សមាជិកក្រុមមីគ នៅភូមិតងឡងទី១ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ
៣-បង្ហាញផលិតកម្មដំណាំផលិតកម្មពូជស្រូវ (មន្ទីរ) នៅភូមិភ្នំគង់ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ។
ការចុះពិនិត្យសកម្មភាពបង្ហាញក្រុមមីគមាន់សាច់ និងការចិញ្ចឹមទាកាប៉ា នៅស្រុកគោលដៅ ខេត្តត្បូងឃ្មុំ
នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ក្រុមការងារអនុវត្តគម្រោងកសិកម្មខេត្តត្បូងឃ្មុំ បានចុះសម្របសម្រួល ជូនក្រុមការងារថ្នាក់ជាតិ ចុះត្រួតពិនិត្យការអនុវត្តគម្រោងដូចខាងក្រោម៖
-ចុះត្រួតពិនិត្យការអនុវត្តសកម្មភាពបង្ហាញក្រុមមីគមាន់សាច់ នៅភូមិខ្នរ ឃុំនាងទើត ស្រុកតំបែរ
-ចុះត្រួតពិនិត្យ ABE (ភ្ញាស់កូនមាន់) នៅភូមិទ្រាទី៤ ឃុំទ្រា ស្រុកក្រូចឆ្មារ
-ចុះត្រួតពិនិត្យបង្ហាញចិញ្ចឹមទាកាប៉ាភ្ជាប់នឹងទីផ្សារ នៅភូមិទ្រាទី៤ ឃុំទ្រា ស្រុកក្រូចឆ្មារ។
វគ្គបណ្តុះបណ្តាលការចិញ្ចឹមកង្កែបផ្សារភ្ជាប់នឹងទីផ្សារ នៅនៅភូមិពង្រ១ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប
នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ក្រុមការងារអនុវត្តគម្រោងខេត្តសៀមរាប បានរៀបចំវគ្គបណ្តុះបណ្តាលការចិញ្ចឹមកង្កែបផ្សារភ្ជាប់នឹងទីផ្សារ នៅនៅភូមិពង្រ១ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានអ្នកចូលរួម២៤នាក់ ស្រី១៦នាក់។
ការចុះពិនិត្យទីតាំងចិញ្ចឹមមាន់ និងដំណាំបន្លែ នៅតាមស្រុកគោលដៅនៃគម្រោង ខេត្តព្រៃវែង
នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ក្រុមការងារថ្នាក់ជាតិ និងក្រុមការងារអនុវត្តគម្រោងថ្នាក់ខេត្តព្រៃវែង បានចុះពិនិត្យទីតាំងបង្ហាញចិញ្ចឹមមាន់ នៅភូមិពោធិ៍ជ្រៃ ឃុំស្វាយអន្ទរ និងបង្ហាញដំណាំបន្លែប្រើប្រព័ន្ធទ្រីបភ្ជាប់និងសូឡាបូមទឹក នៅភូមិខ្លាពារ ឃុំជាខ្លាង ស្រុកស្វាយអន្ទរ។
ការបង្ហាញបច្ចេកទេសចិញ្ចឹមមាន់យកសាច់ នៅឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារអនុវត្តគម្រោងកសិកម្មខេត្តត្បូងឃ្មុំ បានអនុវត្តបង្ហាញបច្ចេកទេសផលិតកម្មមាន់ពូជក្នុងស្រុកយកសាច់ ផ្សាភ្ជាប់ជាមួយទីផ្សារ ដល់សមាជិកក្រុម MIG នៅឃុំនាងទើតស្រុកតំបែរ ។