Reports
ចុះបង្រៀនប្រធានក្រុមមីគ អំពីការកត់ត្រាសៀវភៅចំណូល ចំណាយរបស់ក្រុមមីគបន្លែ និងត្រី និងតាមដានផែនការផលិត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ ក្រុមការងារសេវាករទី៨ មន្រ្តីសម្របសម្រួលចំណងទីផ្សារប្រចាំក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានចុះបង្រៀនប្រធានក្រុមមីគ អំពីការកត់ត្រាសៀវភៅចំណូល ចំណាយរបស់ក្រុមមីគបន្លែ និងត្រី ចំនួន០២ក្រុម និងតាមដានផែនការផលិតរបស់ក្រុមនីមួយៗ។
ប្រជុំបូកសរុបលទ្ធផលការងាររបស់ស្ថានីយ៍ផលិតពូជបល្ល័ង្ក ខេត្តកំពង់ធំ
នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ ក្រុមការងារអនុវត្តគម្រោងថ្នាក់ជាតិ និងក្រុមការងារថ្នាក់ខេត្តកំពង់ធំ និងស្ថានីយ៍ផលិតពូជបល្ល័ង្ក បានរៀបចំប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆ្នាំ២០២២ និងរៀបចំផែនការសកម្មភាព(ផលិត និងលក់ពូជស្រូវ) សម្រាប់ឆ្នាំ២០២៣ នៅស្ថានីយ៍ផលិតពូជបល្ល័ង្ក។
ការចុះកិច្ចព្រមព្រៀងក្រុមមីគស្រូវចំនួន០៤ក្រុម ជាមួយនឹងអ្នកលក់ធាតុចូលកសិកម្ម និងឈ្មួញទិញស្រូវ នៅសាលាឃុំបឹងដោល និងឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង
នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ដោយស្ថិតក្នុងក្របខណ្ឌអនុវត្តគម្រោង TSSD-AF ក្រុមការងារសេវាករទី៨ បានរៀបចំប្រជុំ និងសម្របសម្រួលលើការចុះកិច្ចព្រមព្រៀងក្រុមមីគស្រូវចំនួន០៤ក្រុម ជាមួយនឹងអ្នកលក់ធាតុចូលកសិកម្ម និងឈ្មួញទិញស្រូវ នៅសាលាឃុំបឹងដោល និងឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលមានអ្នកចូលរួមសរុបចំនួន១៦នាក់ និងស្រី០៧នាក់។
ក្រុមហ៊ុន SBK បានរៀបចំវគ្គបណ្តុះបណ្តាលតម្រង់ទិសដល់បុគ្គលិកសេវាករទី៨ (ថ្មី និងចាស់) នៅសាលាខេត្តសៀមរាប
នៅថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២២ ដោយស្ថិតក្នុងក្របខណ្ឌអនុវត្តគម្រោង TSSD-AF ក្រុមហ៊ុន SBK បានរៀបចំវគ្គបណ្តុះបណ្តាលតម្រង់ទិសដល់បុគ្គលិកសេវាករទី៨ (ថ្មី និងចាស់) នៅសាលាខេត្តសៀមរាប។ វគ្គបណ្តុះបណ្តាលនេះ មានអ្នកចូលរួមចំនួន ២៥នាក់ (ស្រី ០៨នាក់) ដែលមកពីខេត្តចំនួន២ គឺខេត្តកំពង់ធំ និងសៀមរាប ក្នុងនោះរួមមាន៖ បុគ្គលិកថ្នាក់ជាតិ (NT) ០៥នាក់ ប្រធានគ្រប់គ្រងខេត្ត (PMs) ០២នាក់ មន្ត្រីសម្របស្រួលទីផ្សារថ្នាក់ខេត្ត (PMFs) ០៣នាក់ អ្នកសម្របសម្រួលទីផ្សារមូលដ្ឋាន (FMFs) ១៥នាក់។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងបង្កើនការយល់ដឹងរបស់ PMFs និង FMFs អំពី៖ (១) រចនាសម្ព័ន្ធថ្មី និងតួនាទីភារកិច្ចនៃមុខតំណែងនីមួយៗ ,(២) ការគាំទ្ររបស់គម្រោង ដើម្បីជួយគាំទ្រដល់ក្រុមមីគ និងសហគ្រាសកសិពាណិជ្ជតាមតំណែងនីមួយៗ (PMFs និង FMFs) ,(៣) ការណែនាំដល់គណកម្មការដឹកនាំក្រុមមីគ ដើម្បីរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងឯកសារសំខាន់ៗផ្សេងៗឲ្យបានត្រឹមត្រូវ ,(៤) ចែករំលែកផ្លាស់ប្តូរបទពិសោធន៍ រវាងបុគ្គលិកខេត្តទាំង៣ អំពីរបៀបដោះស្រាយបញ្ហាក្នុងក្រុមមីគ ,(៥) មានសមត្ថភាពប្រមូល និងវិភាគទិន្នន័យពីក្រុមមីគ។
ប្រជុំវឌ្ឍនភាពការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ របស់គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍកសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហាន២ នៅទីរួមខេត្តសៀមរាប
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ អង្គភាពគ្រប់គ្រងគម្រោង (MAFF-TSSD-AF) បានរៀបចំកិច្ចប្រជុំវឌ្ឍនភាពប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ នៅទីរួមខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់ជាតិ ក្រុមការងារថ្នាក់ខេត្ត (PAC និង PAMRIC) ក្រុមការងារសេវាករទី៨ និងក្រុមការងារទីប្រឹក្សាអនុវត្តគម្រោង (PIC) សរុប៥៣នាក់ (ស្រ្តី០៧នាក់។ គោលបំណងនៃកិច្ចប្រជុំដើម្បី៖
• ពិនិត្យ និងពិភាក្សាលើរបាយការណ៍នៃការអនុវត្តគម្រោងក្នុងត្រីមាសទី៣ ឆ្នាំ២០២២
• ពិភាក្សាលើបញ្ហាប្រឈមក្នុងការអនុវត្តគម្រោង និងដំណោះស្រាយ និងបញ្ហាផ្សេងៗក្នុងបេសកកម្មពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោងកាលពីខែកញ្ញា-តុលា ឆ្នាំ២០២២
• ពិភាក្សាលើផែនការសកម្មភាពគ្រោងអនុវត្តក្នុងឆ្នាំ២០២៣។