Reports
ប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែមីនា ឆ្នាំ២០២៣ នៃការអនុវត្តសកម្មភាពរបស់សេវាករទី៨
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៩:០០នាទី នៅសាលប្រជុំមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម ក្រុមការងារអនុវត្តគម្រោងថ្នាក់ជាតិ បានរៀបចំប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែមីនា ឆ្នាំ២០២៣ នៃការអនុវត្តសកម្មភាពរបស់សេវាករទី៨ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់ជាតិ (MAFF-PMU) ទីប្រឹក្សាអនុវត្តគម្រោង និងក្រុមការងារសេវាករទី៨។ គោលបំណងនៃកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពសកម្មភាពការងារ លទ្ធផលនៃការអនុវត្តគម្រោងសំណើរបស់សហគ្រាសខ្នាតតូច និងការវាយតម្លៃអំពីដំណើរការរបស់ក្រុមកែលម្អទីផ្សារ និងពិភាក្សាអំពីដំណោះស្រាយជួបប្រទះ និងការរៀបចំសកម្មភាពអនុវត្តបន្ត។
ចុះជួបជាមួយក្រុមផលិតពូជស្រូវ បន្លែ និងកសិករបង្ហាញចិញ្ចឹមត្រី ក្នុងស្រុកគោលដៅ ខេត្តព្រៃវែង
នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារអនុវត្តគម្រោងខេត្តព្រៃវែង និងក្រុមការងារថ្នាក់ជាតិ (PIC) បានចុះជួបជាមួយក្រុមផលិតពូជស្រូវ របស់សហគមន៍បូពារសែនជ័យ ស្រុកព្រះស្តេច និងកសិករបង្ហាញបន្លែ នៅភូមិពោធិចិន្តាំ ឃុំស្វាយអន្ទរ និងកសិករបង្ហាញចិញ្ចឹមត្រី នៅភូមិមេនងក្រោម ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដើម្បីប្រមូលព័ត៌មានវឌ្ឍនភាពនៃការអនុវត្តសកម្មភាពការងារតាមស្រុកគោលដៅរបស់គម្រោង។
ផ្សព្វផ្សាយវីដេបច្ចេកទេសកសិកម្ម ដល់ក្រុមទីផ្សារស្រូវ ខេត្តព្រៃវែង
នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារអនុវត្តគម្រោងថា្នក់ខេត្ត មន្រ្តីថ្នាក់ស្រុក និងសេវាករទី៨ ប្រចាំខេត្តព្រៃវែង បានរៀបចំបង្ហាញវីដេបច្ចេកទេសកសិកម្ម ដែលបានផ្សព្វផ្សាយចំនួន ២ក្រុម គឺក្រុមទីផ្សារស្រូវជោគជ័យ នៅភូមិត្រោក ឃុំសំរោង និងក្រុមកែលម្អទីផ្សារស្រូវព្រៃឈើទាលថ្មីរុងរឿង នៅភូមិព្រៃឈើទាល ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលមានសមាសភាពចូលរួមសរុបចំនួន៥៣នាក់ និងស្រី៣០នាក់។
ក្រុមការងារសេវាករទី៨ ប្រចាំខេត្តបន្ទាយមានជ័យ បានរៀបចំប្រជុំវាយតម្លៃក្រុមមីគមាន់ ចំនួន២ក្រុម ក្នុងស្រុកគោលដៅ ខេត្តបន្ទាយមានជ័យ
នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារសេវាករទី៨ ប្រចាំខេត្តបន្ទាយមានជ័យ បានរៀបចំប្រជុំវាយតម្លៃក្រុមមីគមាន់ ចំនួន២ក្រុម នៅភូមិរកា ឃុំសិង្ហ និងភូមិសូភីកណ្ដាល ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រមទាំងមានសមាសភាពចូលរួមមាន៖ លោកអនុប្រធានការិយាល័យកសិកម្មស្រុក មេភូមិប្រធានក្រុម អនុប្រធានក្រុម អ្នកសម្របសម្រួលតាមភូមិ និងសមាជិក ក្រុមមីគមាន់ សរុបចំនួន៣៧នាក់ និងស្ត្រី ២១នាក់។
បង្ហាញអំពីវីដេអូបច្ចេកទេសកសិកម្ម ជូនក្រុមកែលម្អរទីផ្សារ (MIG) ក្នុងស្រុកគោលដៅ ខេត្តព្រៃវែង
នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារអនុវត្តគម្រោងថ្នាក់ខេត្ត និងមន្រ្តីថា្នក់ស្រុក ប្រចាំខេត្តព្រៃវែង បានចុះបង្ហាញអំពីវីដេអូបច្ចេកទេសកសិកម្ម ជូនក្រុមកែលម្អរទីផ្សារ (MIG) ព្រមទាំងបង្ហាញបច្ចេកទេស ដែលបានអនុវត្តដល់ក្រុមទីផ្សាស្រូវ នៅភូមិតាកែវ ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក និងក្រុមទីផ្សារស្រូវនៅភូមិប្រអួលទឹក ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។