Reports
សិក្ខាសាលាស្តីពី ការរៀបចំបូកសរុបបញ្ចប់គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់ទន្លេសាប ជំហាន២ នៅសាកលវិទ្យាល័យបៀលប្រាយ ខេត្តបន្ទាយមានជ័យ
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់ទន្លេសាប ជំហាន២ បានរៀបចំសិក្ខាសាលាស្តីពី ការបូកសរុបបញ្ចប់គម្រោង នៅសាកលវិទ្យាល័យបៀលប្រាយ ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួម លោកនាយកគម្រោង លោក លោកស្រី ជាមន្រ្តីនៃអង្គភាពគម្រោង ទីប្រឹក្សាអនុវត្តគម្រោង មន្រ្តីជាន់ខ្ពស់គ្រប់គ្រងគម្រោងប្រចាំកម្ពុជា (ADB) មន្រ្តីគ្រប់គ្រងកម្មវិធីIFAD សេវាករទី៨ លោកប្រធានសម្របសម្រួលថ្នាក់ខេត្ត មន្រ្តីគាំទ្រទីផ្សារកសិកម្មខេត្ត និងព័ត៌មានវិទ្យាជនបទ មន្រ្តីស្ថានីយកសិកម្ម ក្រុមការងារអនុវត្តគម្រោងនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្រុមការងារអនុវត្តគម្រោងនៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍។ សិក្ខាសាលានេះ បានបង្ហាញលទ្ធផលសម្រេចបានរបស់គម្រោង ការចែករំលែកបទពិសោធន៍ល្អ និងការរីកចម្រើនរបស់ប្រជាកសិករទទួលផលពីគម្រោង និងផែនការយុទ្ធសាស្រ្តចាកចេញនៃគម្រោង។
សិក្ខាសាលាផ្សព្វផ្សាយស្តីពីយុទ្ធសាស្រ្តចាកចេញរបស់សេវាករទី៨
នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារសេវាករទី៨ ប្រចាំខេត្តសៀមរាប បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយថ្នាក់/ក្រុង ស្តីពីយុទ្ធសាស្រ្តចាកចេញរបស់សេវាករទី៨ នៅពេលគម្រោងបានបិទបញ្ចប់។
គោលបំណង៖
១-ផ្សព្វផ្សាយពីការបញ្ចប់អាណត្តិរបស់សេវាករទី៨ និងបង្ហាញពីលទ្ធផលវាយតម្លៃក្រុមMIG
២-ការផ្ទេរក្រុមMIG និងការគាំទ្របន្ត
៣-ការពិភាក្សារៀបចំផែនការបន្តសម្រាប់ការប្រជុំរបស់ក្រុមMIG។
សមាសភាពអ្នកចូលរួម៖ មន្ត្រីថ្នាក់ខេត្ត (PAC) ឬ (PAMRIC), ប្រធានគាំទ្រគម្រោងថ្នាក់ស្រុក/ក្រុង DST, មន្ត្រីគាំទ្រអាយស៊ីធី ជនបទ និងផ្សព្វផ្សាយកសិកម្ម AERISO, ប្រធានការិយាល័យកសិកម្មស្រុក/ក្រុង (DoA), ក្រុមការងារសហគមន៍ស្រុក/ក្រុង DF(FLIA),ក្រុមប្រឹក្សាឃុំ/សង្កាត់ (CCs), ប្រធានMIG ឬតំណាងគណៈកម្មការMIG, និង មន្ត្រីសេវាករទី៨។ សរុបអ្នកចូលរួម ២១នាក់ ស្រី ០២នាក់។
ប្រជុំសមាជិកក្រុមមីគបន្លែ លើការរៀបចំផែនការផលិតកម្ម និងការវិភាគសេដ្ឋកិច្ច នៅភូមិអញ្ចាញ សង្កាត់នគរភ្នំ ក្រុងសៀមរាប ខេត្តសៀមរាប
នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ មន្រ្តីសម្របសម្រួលទីផ្សារប្រចាំស្រុកបន្ទាយស្រី ខេត្តសៀមរាប បានសហការជាមួយថ្នាក់ដឹកនាំក្រុមបានរៀបចំប្រជុំសមាជិកក្រុមមីគបន្លែ លើការរៀបចំផែនការផលិតកម្ម និងការវិភាគសេដ្ឋកិច្ច នៅភូមិអញ្ចាញ សង្កាត់នគរភ្នំ ក្រុងសៀមរាប ខេត្តសៀមរាប សមាសភាពចូលរួមចំនួន២០នាក់ ស្រី ១៦នាក់។
ចុះតាមដានផែនការផលិតក្រុមមីគកង្កែប ស្ថិតនៅភូមិកន្ទួត សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារសេវាករទី៨ ប្រចាំក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានចុះតាមដានផែនការផលិតក្រុមមីគកង្កែប ស្ថិតនៅភូមិកន្ទួត សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ដំណើរទស្សនកិច្ចរបស់ក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានប្រទេសកម្ពុជា ថៃ ឡាវ វៀតណាម ចិន និង មីយាម៉ា ដើម្បីពិនិត្យមើល និងស្តាប់បទបង្ហាញពីការអនុវត្តន៍កសិកម្មឆ្លាតវៃ និងដំណើរការងារក្រុមកែលម្អទីផ្សារ ប្រចាំខេត្តសៀមរាប ក្នុងគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិ
នៅថ្ងៃសុក្រ ៨រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារថ្នាក់ខេត្ត/ស្រុក នៃសេវាទី៨ SSP8 ខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំស្តីពីការទទួលដំណើរទស្សនកិច្ចរបស់ក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានប្រទេសកម្ពុជា ថៃ ឡាវ វៀតណាម ចិន និង មីយាម៉ា ដើម្បីពិនិត្យមើល និងស្តាប់បទបង្ហាញពីការអនុវត្តន៍កសិកម្មឆ្លាតវៃ និងដំណើរការងារក្រុមកែលម្អទីផ្សារ ក្នុងគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហាន២ (TSSD-AF) និង សេវាករទី៨ SSP8 នៅភូមិបែកកាំភ្លើង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ក្នុងខណៈនោះ លោក វ៉ាញ វុន កសិករបង្ហាញផលិតកម្មបន្លែសុវត្ថិភាព និង លោក វុន វិន ប្រធានក្រុមMIGបន្លែ បានឡើងធ្វើបទបង្ហាញសង្ខេបអំពីសាវតាក្រុមMIG សកម្មភាពការងាររបស់ក្រុមMIGដែលបានចូលរួមជាមួយគម្រោង សកម្មភាពអាជីវកម្មក្រុមMIG និងបច្ចេកទេសដាំដុះ ជូនក្រុមទស្សនកិច្ច។ បន្ទាប់មកមានសំណួរនិងចម្លើយរវាងក្រុមទស្សនកិច្ច ADB និង ក្រុម MIG។ សមាភាពចូលរួមមាន៖
• ក្រុមទស្សនកិច្ច ADB ចំនួន៣៣ នាក់ ស្រី ១១ នាក់
• សមាជិកក្រុមកែលម្អទីផ្សារផ្នែកបន្លែចំនួន ២៨ នាក់ ស្រី ១៤ នាក់
• ក្រុមការងារសម្របសម្រួលនៃសេវាករទី៨ ចំនួន០៦ នាក់ ស្រី ០១ នាក់
អ្នកចូលរួមសរុប៖ ចំនួន៦៧ នាក់ ស្រី ២៦ នាក់។