Reports
វគ្គបណ្តុះបណ្តាលបច្ចេកទេសដំណាំស្រូវ ដល់ក្រុមទីផ្សារ និងក្រុមមីគ ស្ថិតនៅភូមិព្រៃទទឹង ឃុំ អូរតាគី ស្រុកថ្មគោល និងនៅភូមិម៉ាក់ឃ្លឿ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង
នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារអនុវត្តគម្រោង TSSD-AF ខេត្តបាត់ដំបង បានចុះបណ្តុះបណ្តាលព្រឹត្តិការណ៍ទី១ ស្តីពីបច្ចេកទេសដំណាំស្រូវ ដល់ក្រុមទីផ្សារ និងក្រុមមីគ ស្ថិតនៅភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល អ្នកចូលរួមចំនួន២៩នាក់ ស្រី ១០នាក់ និងនៅភូមិម៉ាក់ឃ្លឿ ឃុំព្រៃខ្ពស់ ស្រុកបវេល អ្នកចូលរួមចំនួន២៥នាក់ ស្រី១៥នាក់។
វគ្គបណ្តុះបណ្តាល និងអនុវត្តស្រែបង្ហាញដំណាំស្រូវ (ពូជផ្ការំដួល) ដល់ក្រុមមីគ នៅភូមិសូភីជើង ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ មន្ត្រីអនុវត្តគម្រោង TSSD-AF ខេត្តបន្ទាយមានជ័យ និងសហការណ៍ជាមួយមន្ត្រី CMAWs ឃុំសូភី បានបើកវគ្គបណ្តុះបណ្តាល និងអនុវត្តស្រែបង្ហាញដំណាំស្រូវ (ពូជផ្ការំដួល) ដល់ក្រុមមីគ នៅភូមិសូភីជើង ឃុំសូភី ស្រុកអូរជ្រៅ ដែលមានអ្នកចូលរួម ១៩នាក់ ស្រី ០៦នាក់។
វគ្គបណ្តុះបណ្តាលផលិតកម្មដំណាំស្រូវ និងចិញ្ចឹមត្រីក្នុងស្រះធម្មជាតិនៅស្រុកស្វាយអន្ទរ និងស្រុកព្រះស្តេច ខេត្តព្រៃវែង
នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ក្រុមការការងារអនុវត្តន៍គម្រោងខេត្តព្រៃវែង បានដំណើរការវគ្គបណ្តុះបណ្តាលផលិតកម្មដំណាំស្រូវ និងចិញ្ចឹមត្រីក្នុងស្រះធម្មជាតិនៅស្រុកស្វាយអន្ទរ និងស្រុកព្រះស្តេច។
ប្រជុំតម្រង់ទិស ត្រៀមរៀបចំផលិតវីដេអូផ្សព្វផ្សាយបន្តនូវបច្ចេកទេស ផលិតកម្មកសិកម្មភ្ជាប់នឹងទីផ្សារ សម្រាប់ក្រុមកែលម្អទីផ្សារ (មីគ) ដល់ខេត្តគោលដៅទាំងប្រាំពីរ រួមមាន៖ ខេត្តព្រៃវែង ត្បូងឃ្មុំ កំពង់ចាម បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ
នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារអនុវត្តគម្រោងថ្នាក់ខេត្ត ក្រុមការងារថ្នាក់ជាតិ និងទីប្រឹក្សា បានរៀបចំប្រជុំតម្រង់ទិស ត្រៀមរៀបចំផលិតវីដេអូផ្សព្វផ្សាយបន្តនូវបច្ចេកទេស ផលិតកម្មកសិកម្មភ្ជាប់នឹងទីផ្សារ សម្រាប់ក្រុមកែលម្អទីផ្សារ (មីគ) ដែលមានការចូលរួមពីប្រធានសម្របសម្រួលកសិកម្មថ្នាក់ខេត្ត (PAC) មន្រ្តីគាំទ្រទីផ្សារកសិកម្មខេត្ត (PAMRIC) មន្រ្តីផ្សព្វផ្សាយកសិកម្មស្រុក (AERISO) ភ្នាក់ងារផ្សព្វផ្សាយព័ត៌មានចល័តឃុំ (CMAW) និងប្រធានគ្រប់គ្រងថ្នាក់ខេត្តសេវាករទី៨ ដែលមានសកម្មភាពដូចខាងក្រោម៖
-សកម្មភាពនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២
-សកម្មភាពនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២
-សកម្មភាពនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២
-សកម្មភាពនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២
-សកម្មភាពនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២
-សកម្មភាពនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២
-សកម្មភាពនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២
ក្រុមការងារសេវាករទី៨ ខេត្តព្រៃវែង បានរៀបចំប្រជុំជាមួយគណៈកម្មការក្រុមមីគស្រូវ និងអ្នកលក់ធាតុចូលកសិកម្ម អ្នកប្រមូលទិញស្រូវ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់ធាតុចូលកសិកម្ម និងអ្នកទិញស្រូវ
នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារសេវាករទី៨ ខេត្តព្រៃវែង បានរៀបចំប្រជុំជាមួយគណៈកម្មការក្រុមមីគស្រូវ និងអ្នកលក់ធាតុចូលកសិកម្ម អ្នកប្រមូលទិញស្រូវ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់ធាតុចូលកសិកម្ម និងអ្នកទិញស្រូវ កម្មវិធីប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាឃុំកន្សោមអក ដែលមានអ្នកចូលរួមសរុប១០នាក់ ស្ត្រី០២នាក់ និងប្រជុំរៀបចំផែនការផលិតកម្ម (ក្រុមមីគស្រូវ) នៅភូមិអំពិលឃុំរំចេក ស្រុកព្រះស្ដេច ដែលមានអ្នកចូលរួមសរុប១៣នាក់ ស្ត្រី ១០នាក់។