Reports
វគ្គបណ្តុះបណ្តាលបន្ថែមដល់កសិករចិញ្ចឹមមាន់ភ្ញាស់ដោយសិប្បនិម្មិត របៀបផ្សំចំណីមាន់ពង និងការធ្វើឲ្យមានប្រសិទ្ធភាពដល់វ៉ាក់សាំងកូនមាន់ នៅនៅភូមិពង្រ ឃុំស្តើងជ័យ ស្រុកជើងព្រៃ និងភូមិស្តើងជ័យ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ក្រុមការងារអនុវត្តគម្រោងខេត្តកំពង់ចាម និងអមក្រុមការងារថ្នាក់ជាតិ បានបើកវគ្គបណ្តុះបណ្តាលបន្ថែមដល់កសិករចិញ្ចឹមមាន់ភ្ញាស់ដោយសិប្បនិម្មិត របៀបផ្សំចំណីមាន់ពង និងការធ្វើឲ្យមានប្រសិទ្ធភាពដល់វ៉ាក់សាំងកូនមាន់ និងដោះស្រាយបញ្ហា ផ្សេងៗ ក្នុងដំណើរការបំប៉នកូនមាន់ នៅភូមិពង្រ ឃុំស្តើងជ័យ ស្រុកជើងព្រៃ និងភូមិស្តើងជ័យ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ការចុះតាមដាន និងជួបគណៈកម្មាការក្រុមមីគស្រូវ សហគ្រាសភ្ញាស់កូនមាន់ និងបន្លែ ក្នុងស្រុកគោលដៅ នៃខេត្តព្រៃវែង
នៅថ្ងៃទី ១៩-២០ ខែមេសា ឆ្នាំ២០២២ ក្រុមការងារសេវាករទី៨ ខេត្តព្រៃវែង និងអមដំណើរដោយក្រុមការងារថ្នាក់ជាតិ បានចុះតាមដាន និងជួបគណៈកម្មាការក្រុមមីគស្រូវ សហគ្រាសភ្ញាស់កូនមាន់ និងបន្លែ ក្នុងស្រុកគោលដៅ នៃខេត្តព្រៃវែង។
វគ្គបណ្តុះបណ្តាលស្ដីពី ការផលិតវីដេអូវគ្គ២ (កម្រិតខ្ពស់) ក្នុងខេត្តគោលដៅទាំង៧ រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និងខេត្តព្រៃវែង
ចាប់ពីថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ស្ថិតក្នុងក្របខណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហាន២ ដោយមានការសហការជាមួយមន្រ្តីជំនាញនៃនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់ជនបទនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបើកវគ្គបណ្តុះបណ្តាលស្ដីពី ការផលិតវីដេអូវគ្គ២ (កម្រិតខ្ពស់) ដល់មន្រ្តីផ្សព្វផ្សាយកសិកម្មស្រុក (AERISO) មន្រ្តីទីផ្សារ និងព័ត៌មានវិទ្យាជនបទ (PAMRIC) និងមន្ត្រីផ្សព្វផ្សាយកសិកម្មចល័តឃុំ (CMAWs) ក្នុងខេត្តគោលដៅទាំង៧ រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និងខេត្តព្រៃវែង។
សកម្មភាពបណ្តុះបណ្តាលនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង នៅថ្ងៃទី២២-២៣ ខែមីនា ឆ្នាំ២០២២
សកម្មភាពបណ្តុះបណ្តាលនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤-២៥ ខែមីនា ឆ្នាំ២០២២
សកម្មភាពបណ្តុះបណ្តាលនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩-៣០ ខែមីនា ឆ្នាំ២០២២
សកម្មភាពបណ្តុះបណ្តាលនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២
សកម្មភាពបណ្តុះបណ្តាលនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ នៅថ្ងៃទី០៥-០៦ ខែមេសា ឆ្នាំ២០២២
សកម្មភាពបណ្តុះបណ្តាលនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នៅថ្ងៃទី០៧-០៨ ខែមេសា ឆ្នាំ២០២២
សកម្មភាពបណ្តុះបណ្តាលនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃទី១៩-២០ ខែមេសា ឆ្នាំ២០២២
ការចុះផ្តល់សម្ភារៈ រួមមាន៖ ពូជកង្កែប ចំណី តង់ ស្បៃសំណាញ់ ជូនកសិករអនុវត្តបង្ហាញ ការភ្ញាស់កូនកង្កែប នៅភូមិចេក ឃុំពង្រលើ ស្រុកជីក្រែង និងនៅភូមិថ្នល់ទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប
នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ក្រុមការងារអនុវត្តគម្រោងខេត្តសៀមរាប បានចុះផ្តល់សម្ភារៈ រួមមាន៖ ពូជកង្កែប ចំណី តង់ និងស្បៃសំណាញ់ ជូនកសិករអនុវត្តបង្ហាញ ការភ្ញាស់កូនកង្កែប ចំនួន០២កន្លែង នៅភូមិចេក ឃុំពង្រលើ ស្រុកជីក្រែង និងមួយកន្លែងទៀតនៅភូមិថ្នល់ទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីភ្ញាស់កូនកង្កែបលក់ជូនក្រុមកែលម្អទីផ្សារក្នុងស្រុកគោលដៅ។
ការចុះផ្តល់សម្ភារៈបង្ហាញសហគ្រាសចិញ្ចឹមមាន់ភ្ញាស់កូន ចំនួន០៤បង្ហាញ នៅស្រុកថ្មគោល និងស្រុកបវេល ខេត្តបាត់ដំបង
នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ក្រុមការងារអនុវត្តគម្រោង TSSD-AF ខេត្តបាត់ដំបង បានចុះផ្តល់សម្ភារៈបង្ហាញសហគ្រាសចិញ្ចឹមមាន់ភ្ញាស់កូន ចំនួន០៤បង្ហាញ នៅស្រុកថ្មគោល និងស្រុកបវេល ខេត្តបាត់ដំបង។