នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ក្រុមការងារអនុវត្តគម្រោង TSSD-AF ខេត្តព្រៃវែង បានសហការជាមួយក្រុមការងារថ្នាក់ជាតិ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសផលិតកម្មកូនមាន់ និងអនុវត្តផ្ទាល់ពីផ្សំចំណីសត្វដល់កសិករ សរុបចំនួន២០បង្ហាញ នៅភូមិកន្លោង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

width=

 

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ក្រុមការងារអនុវត្តគម្រោង TSSD-AF ខេត្តសៀមរាប  បានរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេសដំណាំបន្លែដល់កសិករ ដូចមានលម្អិតខាងក្រោម៖

១-ស្រុកក្រឡាញ់ បានបណ្តុះបណ្តាលផលិតកម្មដំណាំបន្លែ ព្រឹត្តិការណ៍ទី១ ទី២ ដែលមានអ្នកចូលរួម២២នាក់ស្រី២០នាក់

២-ក្រុងសៀមរាប បានបណ្តុះបណ្តាលផលិតកម្មដំណាំបន្លែ ព្រឹត្តិការណ៍ទី១ ទី២ ដែលមានអ្នកចូលរួម១៩នាក់ ស្រី១៥នាក់

៣-ស្រុកជីក្រែង បានបណ្តុះបណ្តាលផលិតកម្មដំណាំបន្លែ ព្រឹត្តិការណ៍ទី១ ទី២ ដែលមានអ្នកចូលរួម២១នាក់ ស្រី១៨នាក់

៤-ស្រុកស្រីស្នំ បានបណ្តុះបណ្តាលផលិកម្មដំណាំបន្លែ ព្រឹត្តិការណ៍ទី១ ទី២ ដែលមានអ្នកចូលរួម២៣នាក់ ស្រី១៦នាក់។

width=

 

នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ក្រុមការងារអនុវត្តគម្រោង TSSD-AF ខេត្តបន្ទាយមានជ័យ និងក្រុមការងារមន្រ្តី​គាំទ្រផ្សព្វផ្សាយកសិកម្មស្រុក (AERISO) បានរៀបចំវគ្គបណ្តុះបណ្តាល និងការអនុវត្តការធ្វើជីកំប៉ុស្តគោក សម្រាប់បង្ហាញបច្ចេកទេសដំណាំបន្លែ ដល់កសិករ ដូចមានលម្អិតខាងក្រោម៖

១-មន្ត្រីឣនុវត្តគម្រោង TSSD-AF ស្រុកឣូរជ្រៅ បានបណ្តុះបណ្តាលស្តីពីការធ្វើជីកំប៉ុស្ត (ព្រឹត្តិការណ៍ទី១) សម្រាប់បង្ហាញបន្លែ អ្នកចូលរួម ១៨នាក់ ស្រី ១១នាក់ នៅភូមិខ្ពង់រាប ឃុំរោង ស្រុកអូរជ្រៅ។

២-មន្ត្រីឣនុវត្តគម្រោង TSSD-AF ស្រុកថ្មពួក បានបណ្តុះបណ្តាលស្តីពីការធ្វើជីកំប៉ុស្ត (ព្រឹត្តិការណ៍ទី១) សម្រាប់បង្ហាញបន្លែ អ្នកចូលរួម ១៦នាក់ ស្រី ០៤នាក់ នៅភូមិស្រះជ្រៃ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។

៣-មន្រ្តី ARISO ក្រុងសិរីសោភ័ណ និង CMAW ទាំង៣សង្កាត់បានចុះណែនាំដល់កសិករ បង្ហាញ (រៀបចំដី និងលើករង ដាក់ជី រៀបចំដំណក់ទឹក និងគ្របថង) ដំណាំសណ្តែកកួរ នៅភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

width=

 

នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ក្រុមការងារអនុវត្តគម្រោង TSSD-AF ខេត្តកំពង់ធំ និងក្រុមការងារមន្រ្តី​គាំទ្រផ្សព្វផ្សាយកសិកម្មស្រុក (AERISO) បានរៀបចំវគ្គបណ្តុះបណ្តាល និងការអនុវត្តការធ្វើជីកំប៉ុស្តគោក សម្រាប់បង្ហាញបច្ចេកទេសដំណាំបន្លែ ដល់កសិករ សរុបចំនួន ០៤ បង្ហាញ ដូចមានលម្អិតខាងក្រោម៖

១-ស្រុកសណ្តាន់ នៅភូមិវាលព្រីង ឃុំឈើទាល ចំនួន០១បង្ហាញ

២-ស្រុកស្ទោង នៅភូមិតាចរ ឃុំទ្រា ចំនួន០១បង្ហាញ

៣-ស្រុកប្រាទបល្ល័ង្គ ភូមិក្រយា ឃុំក្រយា ចំនួន០១បង្ហាញ

៤-ស្រុកកំពង់ស្វាយ ភូមិអូររំដេង ឃុំត្រពាំងឬស្សី ចំនួន០១បង្ហាញ។

width=

 

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ក្រុមការងារថ្នាក់ជាតិ នៃគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហាន២ បន្តចូលរួមអមដំណើរមន្រ្តីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះពិនិត្យវឌ្ឍនភាពគម្រោងTSSD-AF ម៉ោង៨:៣០នាទី នៅភូមិកំពីងពួយ ឃុំភ្នំដី ស្រុកភ្នំស្រុក និងប្រជុំជាមួយក្រុមកែលម្អទីផ្សារមាន់ និងត្រី កង្កែប ម៉ោង ១០:៣០នាទី នៅភូមិមុខឈ្នាង ឃុំស្ពានស្រែង ខេត្តបន្ទាយមានជ័យ។

width=