ការចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហាន២ TSSD-AF នៅខេត្តកំពង់ធំ
បន្តចូលថ្ងៃទី២ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ក្រុមការងារថ្នាក់ជាតិ នៃគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហាន២ ចូលរួមអមដំណើរមន្រ្តីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះបំពេញបេសកកម្មពិនិត្យមើលការអនុវត្តគម្រោង TSSD-AF នៅតាមឃុំ សង្កាត់គោលដៅមួយចំនួន ក្នុងខេត្តកំពង់ធំ ដោយចុះពិនិត្យមើលទីតាំងសាងសង់ និងសកម្មភាព (SSP8 ) ក្រុមកែលម្អរទីផ្សារ (MIG) ស្រូវ មាន់ នៅស្រុកស្ទោង ក្រុងស្ទឹងសែន និងស្ថានីផលិតពូជស្រូវបល្ល័ង្គ។