ការចុះវាយតម្លៃតម្រូវការវគ្គបណ្តុះបណ្តាល និងទំនាក់ទំនងទីផ្សារក្រុមមីគមាន់ និងការចុះកិច្ចសន្យាទិញលក់មាន់ និងបន្លែជាមួយឈ្មួញ នៅភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប
នៅថ្ងៃចន្ទ៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ គាំទ្រដោយគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហាន២ ក្រុមការងារសេវាករទី៨ ខេត្តសៀមរាប ដោយមានការសហការជាមួយមន្រ្តីជំនាញបច្ចេកទេសផ្នែកបសុសត្វ និងមន្រ្តីផ្សព្វផ្សាយព័ត៌មានចល័តឃុំ (CMAWs) និងមន្រ្តីជំនាញបច្ចេកទេសវារីវប្បកម្ម និងឈ្មួញកណ្តាល (Broker) បានចុះវាយតម្លៃតម្រូវការវគ្គបណ្តុះបណ្តាល និងទំនាក់ទំនងទីផ្សារក្រុមមីគមាន់ និងការចុះកិច្ចសន្យាទិញលក់មាន់ និងបន្លែជាមួយឈ្មួញ ដែលមានអ្នកចូលរួមសរុបចំនួន២៥នាក់ ស្រី០៦នាក់ នៅភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។