នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារអនុវត្តគម្រោងខេត្តកំពង់ធំ និងដឹកនាំក្រុមការងារថ្នាក់ជាតិ និងមន្រ្តីគាំទ្រទីផ្សារកសិកម្ម និងព័ត៌មានវិទ្យាជនបទ (PAMRIC) មន្រ្តីផ្សព្វផ្សាយកសិកម្មស្រុក (AERISO) និងភ្នាក់ងារផ្សព្វផ្សាយចល័តឃុំ (CMAWs) បានរៀបចំប្រជុំស្តីពី ការងារគ្រប់គ្រងការកត់ត្រា និងប្រើប្រាស់ម៉ាស៊ីនដាំគ្រាប់ស្រូវ Eli seeder ដល់ក្រុមកសិករផលិតពូជស្រូវ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ និងក្រុមសណ្តាន់សាមគ្គី ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

width=

 

នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារអនុវត្តគម្រោងខេត្តព្រៃវែង និងដឹកនាំដោយលោកទីប្រឹក្សាត្រួតពិនិត្យវាយតម្លៃគម្រោង និងមន្រ្តីគាំទ្រទីផ្សារកសិកម្ម និងព័ត៌មានវិទ្យាជនបទ (PAMRIC) និងមន្រ្តីផ្សព្វផ្សាយកសិកម្មស្រុក (AERISO) តាមស្រុកនីមួយៗ ស្រុកស្វាយអន្ទរ ស៊ីធរកណ្តាល កំពង់ត្របែក និងស្រុកព្រះស្តេច បានប្រជុំជាមួយក្រុមផលិតពូជស្រូវរបស់សហគមន៍ភ្នំគង់រីកចំរើន និងសហគមន៍ទ្រទ្រង់កសិករ ស្តីពីបទដ្ឋានចំណូល-ចំណាយលើការប្រើប្រាស់សេវាដាំស្រូវដោយម៉ាស៊ីនដាំគ្រាប់ស្រូវ (ELI SEEDER) ដោយបានពន្យល់ពីអត្ថប្រយោជន៍នៃការប្រើប្រាស់ម៉ាស៊ីនដាំគ្រាប់ស្រូវ និងការប្រើប្រាស់សេវាដាំគ្រាប់ស្រូវដល់សមាជិកក្រុមផលិតពូជស្រូវ ក្នុងនោះដោយមានការចូលរួមក្រុមផលិតពូជស្រូវ៤ក្រុមគឺ មកពីសហគមន៍ភ្នំរីកចម្រើន ទ្រទ្រង់កសិករ បូពា៌សែនជ័យ និងសហគមន៍ភូមិព្រែកផ្តៅ សរុប៣៣នាក់ ស្រី១៦នាក់។

width=

 

នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្រុ​មការងារអនុវត្តគម្រោងថ្នាក់ខេត្តបាត់ដំបង និងដោយមានការចូលរួមពីក្រុមការងារថ្នាក់ជាតិ បានបើកវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសផ្សំចំណីមាន់ពង និងបង្ហាញសហគ្រាសចិញ្ចឹមមាន់ភ្ញាស់កូន ដល់កសិករ ដែលមានអ្នកចូលរួម២២នាក់ មកពីស្រុកបវេល និងស្រុកថ្មគោល នៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

width=

 

នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ក្រុ​មការងារអនុវត្តគម្រោងថ្នាក់ខេត្តបាត់ដំបង និងដោយមានការចូលរួមពីក្រុមការងារថ្នាក់ជាតិ បានបើកវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសផ្សំចំណីមាន់ពង និងបង្ហាញសហគ្រាសចិញ្ចឹមមាន់ភ្ញាស់កូន ដល់កសិករ ដែលមានអ្នកចូលរួម២០នាក់ ស្រី០២នាក់ មកពីស្រុករុក្ខគីរី និងស្រុកមោងឬស្សី នៅភូមិព្រៃព្រាល ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

width=

 

នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារសេវាទី៨ ខេត្តកំពង់ធំ បានរៀបចំប្រជុំពិភាក្សាពីលទ្ធភាពផលិកម្មកសិកម្មតាមកិច្ចសន្យារវាងក្រុមមីគ ជាមួយអ្នកទិញកសិផល និងអ្នកលក់ធាតុចូលកសិកម្ម នៅសាលាឃុំច្រនាង និងឃុំស្រឡៅ។

width=