ការចុះតាមដានបង្ហាញបច្ចេកទេសដំណាំស្រូវដោយប្រើឧបកណ៍អូសដាំ ( Eliseeder) បច្ចេកទេសភ្ញាស់កូនមាន់ កង្កែប និងបន្លែ ក្នុងស្រុកគោលដៅ ខេត្តកំពង់ធំ

នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារអនុវត្តគម្រោងខេត្តកំពង់ធំ បានចុះតាមដានសកម្មភាពការងារដូចខាងក្រោម៖

-ចុះផ្តល់មេមាន់ចំនួន៥០ក្បាល និងបច្ចេកទេសបង្ហាញសរុបចំនួន០៣បង្ហាញភ្ញាស់កូនមាន់ នៅស្រុកស្ទោង ប្រាសាទបល្ល័ង្ក និងស្រុកសន្ទុក

width=

-ចុះតាមដានបង្ហាញបច្ចេកទេសដំណាំស្រូវ ដោយប្រើឧបកណ៍អូសដាំ( Eliseeder) នៅក្រុមកសិករផលិតស្រូវពូជ បញ្ញាជី ឃុំត្បូងក្រពើ ស្រុកសន្ទុក និងក្រុមអូរគន្ធរជើង ក្រុងស្ទឹងសែន

-ចុះតាមដានបង្ហាញបច្ចេកទេសភ្ញាស់កូនកង្កែប និងដំណាំបន្លែ ក្នុងស្រុកស្ទោង