Reports
វគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសផ្សំចំណីសម្រាប់មាន់ពង ដល់កសិករភ្ញាស់មាន់ នៅឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ
កាលពីថ្ងៃពុធ១៤កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ដោយមានការគាំទ្រពីគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហាន២ ក្រុមការងារមន្រ្តីអនុវត្តគម្រោង និងមានការសហការជាមួយក្រុមការងារថ្នាក់ជាតិ និងក្រុមការងារថ្នាក់ខេត្ត នៃគម្រោង TSSD-AF បានបើកវគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកទេសផ្សំចំណីសម្រាប់មាន់ពង ដើម្បីពង្រឹងសមត្ថភាព ដល់កសិកភ្ញាស់កូនមាន់ ដោយមានការចូលរួមពីមន្រ្តីទីផ្សារ និងព័ត៌មានវិទ្យាជនបទ (PAMRIC) មន្រ្តីផ្សព្វផ្សាយព័ត៌មានចល័តឃុំ (CMAWs) មន្រ្តីគាំទ្រផ្សព្វផ្សាយកសិកម្មស្រុក (AERISO) ស្រុកបារាយណ៍ ស្រុកតាំងគោក ស្រុកសន្ទុក និងកសិករភ្ញាស់កូនមាន់ សរុបចំនួន ១៦នាក់ស្រី ០៣នាក់ នៅឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ។
ការចុះតាមដានកសិករបង្ហាញ និងផ្តល់ការប្រឹក្សាបច្ចេកទេសជូនដល់កសិករបង្ហាញញផលិតកម្មភ្ញាស់កូនមាន់ នៅភូមិថ្មី សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ និងភូមិអង្គារបុស្ស សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
កាលពីថ្ងៃចន្ទ៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ ក្នុងក្របខណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហាន២ ក្រុមការងារមន្រ្តីអនុវត្តគម្រោង និងបានសហការជាមួយមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះតាមដានកសិករបង្ហាញ និងផ្តល់ការប្រឹក្សាបច្ចេកទេសជូនដល់កសិករបង្ហាញញផលិតកម្មភ្ញាស់កូនមាន់ចំនួន ០២កន្លែង និងផ្តល់បច្ចេកទេសចិញ្ចឹមមាន់ នៅភូមិថ្មី សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ និងភូមិអង្គារបុស្ស សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ការប្រជុំចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាជីវកម្ម រវាងអ្នកលក់ធាតុចូលកសិកម្ម និងក្រុមមីគបន្លែស្រស់ឃុំសង្វើយ នៅសាលាឃុំសង្វើយ ភូមិចក ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប
កាលពីថ្ងៃសុក្រ២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងក្របខណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហាន២ ក្រុមការងារសេវាករទី៨ បានរៀបចំកិច្ចប្រជុំចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាជីវកម្ម រវាងអ្នកលក់ធាតុចូលកសិកម្ម និងក្រុមមីគបន្លែស្រស់ឃុំសង្វើយ។ លទ្ធផល គឺកិច្ចប្រជុំប្រកបដោយរលូន និងទទួលបានផ្លែផ្កា ដូចគោលបំណងប្រជុំដែលចង់បាន។ សរុបអ្នកចូលរួម ១២នាក់ ស្រី ០២នាក់ សមាសភាពចូលរួមមានដូចជា៖ ប្រធានគាំទ្រស្រុកជីក្រែង ប្រធានការិយាល័យកសិកម្មស្រុកជីក្រែង លោកមេឃុំសង្វើយ ក្រុមប្រឹក្សាឃុំ មន្រ្តីផ្សព្វផ្សាយព័ត៌មានចល័តឃុំ អ្នកលក់ធាតុចូលកសិកម្ម តំណាងក្រុមមីគ និងប្រធានសេវាករទី៨ មន្រ្តីបច្ចេកទេសវារីវប្បកម្ម មន្រ្តីសម្របសម្រួលចំណងទីផ្សារប្រចាំស្រុកជីក្រែង និងវ៉ារិន នៅសាលាឃុំសង្វើយ ភូមិចក ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។
ការចុះតាមដានដំណាំលើការប្រើប្រាស់ជី និងរៀបចំផែនការអាជីវកម្ម របស់ក្រុមការងារសេវាករទី៨ នៅភូមិក្រសាំងថ្មី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
កាលពីថ្ងៃទី១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងក្របខណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហាន២ ក្រុមការងារសេវាករទី៨ ខេត្តបន្ទាយមានជ័យ បានជួបប្រធានក្រុម និងសមាជិកមីកបន្លែ ដើម្បីតាមដានដំណាំលើការប្រើប្រាស់ជី និងរៀបចំផែនការអាជីវកម្ម នៅភូមិក្រសាំងថ្មី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ការប្រជុំចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម និងកិច្ចព្រមព្រៀងអាជីវកម្ម រវាងឈ្មួញទិញបន្លែ ជាមួយនិងក្រុមមីគបន្លែឃុំចាន់ស និងអ្នកលក់ធាតុចូលកសិកម្ម នៅឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប
កាលពីថ្ងៃអង្គារ១៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ១៥ ខែកុម្ភ: ឆ្នាំ២០២២ ស្ថិតក្នុងក្របខណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហាន២ ដោយមានការចូលរួមពីលោកប្រធានគ្រប់គ្រងគម្រោងថ្នាក់ខេត្ត ក្រុមការងារសេវាករទី៨ ខេត្តសៀមរាប មន្រ្តីបច្ចេកទេសវារីវប្បកម្ម និងសម្របសម្រួលចំណងទីផ្សារ សហការជាមួយ CMAW ឃុំចាន់ស បានរៀបចំការប្រជុំចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម និងកិច្ចព្រមព្រៀងអាជីវកម្ម រវាងឈ្មួញទិញបន្លែ ជាមួយនិងក្រុមមីគបន្លែឃុំចាន់ស និងអ្នកលក់ធាតុចូលកសិកម្ម។ សរុបអ្នកចូលរួម២០នាក់ ស្រី០៦នាក់ ក្នុងនោះសមាសភាពអ្នកចូលរួមមាន SSP8 team, លោកមេឃុំចាន់ស, PIC team, DST, PPMA,PAC, PAMRIC, DST, AERISO, Trader, Input Suppliers និង MIG leader។ ទីកន្លែង៖ នៅសាលាឃុំចាន់ស ភូមិថ្នល់ ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប។