ការប្រជុំប្រចាំត្រីមាសទី១ ក្រុមការងារអនុវត្តគម្រោងថ្នាក់ខេត្តព្រៃវែង ជាមួយក្រុមផលិតពូជស្រូវរបស់សហគមន៍ភូមិព្រែកផ្តៅ

នៅថ្ងៃសៅរ៍ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារអនុវត្តគម្រោងខេត្តព្រៃវែង នៃគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាបជំហាន២ (TSSD-AF) បានរៀបចំប្រជុំត្រីមាសទី១ ជាមួយក្រុមផលិតពូជស្រូវរបស់សហគមន៍ភូមិព្រែកផ្តៅ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ដែលមានអ្នកចូលរួមសរុប១៧នាក់ ស្រី៣នាក់។ កិច្ចប្រជុំនោះបានលើកយក៖(១) ជ្រើសរើសកសិករបង្ហាញផលិតពូជស្រូវប្រើម៉ាស៊ិនព្រោះគ្រាប់ពូជ (ELISEEDER) (២) គ្រប់គ្រងម៉ាស៊ីន និងកំណត់សេវាម៉ាស៊ីនព្រោះគ្រាប់ពូជ និង(៣) បច្ចុប្បន្នភាពសមាជិកក្រុមផលិតពូជ និងផ្ទៃដីផលិត។

width=