វគ្គបណ្តុះបណ្តាលស្ដីពី ផែនទីអន្តរកម្មរបស់គម្រោង TSSD-AF និងការប្រមូលទិន្នន័យ ( TSSD-AF Interactive Map and Data Collection) ដល់មន្រ្តីផ្សព្វផ្សាយកសិកម្ម ក្នុងខេត្តគោលដៅទាំង៧៖ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និងខេត្តព្រៃវែង

ចាប់ពីថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ និងថ្ងៃទី២៤-២៥ ខែមីនា ឆ្នាំ២០២២ ស្ថិតក្នុងក្របខណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហាន២ ដោយមានការសហការជាមួយមន្រ្តីជំនាញនៃនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់ជនបទនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបើកវគ្គបណ្តុះបណ្តាលស្ដីពី ផែនទីអន្តរកម្មរបស់គម្រោង TSSD-AF និងការប្រមូលទិន្នន័យ ( TSSD-AF Interactive Map and Data Collection) ដល់មន្រ្តីផ្សព្វផ្សាយកសិកម្មស្រុក (AERISO) មន្រ្តីទីផ្សារ និងព័ត៌មានវិទ្យាជនបទ (PAMRIC) សេវាករទី៧ប្រចាំខេត្ត (SSP7) សេវាករទី៨ប្រចាំខេត្ត(SSP8) និងមន្ត្រីផ្សព្វផ្សាយកសិកម្មចល័តឃុំ ( CMAWs) ក្នុងខេត្តគោលដៅទាំង៧ រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និងខេត្តព្រៃវែង។

សកម្មភាពបណ្តុះបណ្តាលនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង នៅថ្ងៃទី០៨-០៩ ខែកុម្ភៈ ឆ្នាំ២០២២

width=

សកម្មភាពបណ្តុះបណ្តាលនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២២

សកម្មភាពបណ្តុះបណ្តាលនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២២

សកម្មភាពបណ្តុះបណ្តាលនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ នៅថ្ងៃទី១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២២

សកម្មភាពបណ្តុះបណ្តាលនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ នៅថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០២២

សកម្មភាពបណ្តុះបណ្តាលនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃទី០៩-១០ ខែមីនា ឆ្នាំ២០២២

សកម្មភាពបណ្តុះបណ្តាលនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម នៅថ្ងៃទី២៤-២៥ ខែមីនា ឆ្នាំ២០២២