ក្រុមការងារសេវាករទី៨ ខេត្តបន្ទាយមានជ័យ បានចុះតាមដាន និងជួយសម្របសម្រួលគាំទ្របច្ចេកទេសការចិញ្ចឹមមាន់សាច់

កាលពីថ្ងៃចន្ទ១៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ១៤ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង០៩៖៣០នាទី ស្ថិតក្នុងក្របខណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហាន២ ក្រុមការងារសេវាករទី៨ ខេត្តបន្ទាយមានជ័យ បានចុះទៅតាមដានការចិញ្ចឹមមាន់សាច់ ជួយសម្របសម្រួលគាំទ្របច្ចេកទេសចិញ្ចឹមមាន់ដល់សមាជិក MIG ABE និងបានជុសជួលទូរភ្ញាស់កូនមាន់ដល់ ABE និងសមាជិក MIG មាន់នៅភូមិកំពីងពួយ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

width=