គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាបជំហាន២ បានសហការជាមួយក្រុមការងារនៃនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់ជនបទ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី Digital Marketing/E-commerce ដើម្បីបង្កើនសមត្ថភាពទីផ្សារតាមអនឡាញ (Online) ដល់មន្រ្តីផ្សព្វផ្សាយព័ត៌មានចល័តឃុំ (CMAWs) មន្រ្តីគាំទ្រផ្សព្វផ្សាយកសិកម្មស្រុក (AERISO) និងមន្រ្តីគាំទ្រទីផ្សារកសិកម្មខេត្ត (PAMRIC) ក្នុងខេត្តគោលដៅទាំងប្រាំពីរ។

សកម្មភាពវគ្គបណ្តុះបណ្តាលដល់មន្រ្តីផ្សព្វផ្សាយព័ត៌មានចល័តឃុំ (CMAWs) មន្រ្តីគាំទ្រផ្សព្វផ្សាយកសិកម្មស្រុក (AERISO) និងមន្រ្តីគាំទ្រទីផ្សារកសិកម្មខេត្ត (PAMRIC) នៅខេត្តបាត់ដំបង នៅថ្ងៃទី០៦-០៧ ខែតុលា ឆ្នាំ២០២០ ដែលមានសិក្ខាកាមចូលរួមចំនួន៣០នាក់ ស្ត្រីចំនួន២២នាក់។

width=

width=

សកម្មភាពវគ្គបណ្តុះបណ្តាលដល់មន្រ្តីផ្សព្វផ្សាយព័ត៌មានចល័តឃុំ (CMAWs) មន្រ្តីគាំទ្រផ្សព្វផ្សាយកសិកម្មស្រុក (AERISO) និងមន្រ្តីគាំទ្រទីផ្សារកសិកម្មខេត្ត (PAMRIC) នៅខេត្តសៀមរាប នៅថ្ងៃទី០៦-០៧ ខែតុលា ឆ្នាំ២០២០ និងថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០២០ ដែលចែកជាពីរក្រុម ដោយក្រុមទី១ ចំនួន៣៦នាក់ ស្ត្រីចំនួន១៥នាក់ និងក្រុមទី២ ចំនួន៣១នាក់ និងស្រ្តីចំនួន០៨នាក់។

សកម្មភាពវគ្គបណ្តុះបណ្តាលដល់មន្រ្តីផ្សព្វផ្សាយព័ត៌មានចល័តឃុំ (CMAWs) មន្រ្តីគាំទ្រផ្សព្វផ្សាយកសិកម្មស្រុក (AERISO) និងមន្រ្តីគាំទ្រទីផ្សារកសិកម្មខេត្ត (PAMRIC) នៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០២០ ដែលមានសិក្ខាកាមចូលរួមចំនួន៣២នាក់ ស្ត្រីចំនួន១៥នាក់។

សកម្មភាពវគ្គបណ្តុះបណ្តាលដល់មន្រ្តីផ្សព្វផ្សាយព័ត៌មានចល័តឃុំ (CMAWs) មន្រ្តីគាំទ្រផ្សព្វផ្សាយកសិកម្មស្រុក (AERISO) និងមន្រ្តីគាំទ្រទីផ្សារកសិកម្មខេត្ត (PAMRIC) នៅខេត្តកំពង់ធំ នៅថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០២០ ដែលមានសិក្ខាកាមចូលរួមទស្រុកទាំង០៨ និង៥៩ឃុំ។

សកម្មភាពវគ្គបណ្តុះបណ្តាលដល់មន្រ្តីផ្សព្វផ្សាយព័ត៌មានចល័តឃុំ (CMAWs) មន្រ្តីគាំទ្រផ្សព្វផ្សាយកសិកម្មស្រុក (AERISO) និងមន្រ្តីគាំទ្រទីផ្សារកសិកម្មខេត្ត (PAMRIC) នៅខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០២០ ដែលមានសិក្ខាកាមចូលរួមចំនួន២៥នាក់ ស្ត្រីចំនួន១៧នាក់។

សកម្មភាពវគ្គបណ្តុះបណ្តាលដល់មន្រ្តីផ្សព្វផ្សាយព័ត៌មានចល័តឃុំ (CMAWs) មន្រ្តីគាំទ្រផ្សព្វផ្សាយកសិកម្មស្រុក (AERISO) និងមន្រ្តីគាំទ្រទីផ្សារកសិកម្មខេត្ត (PAMRIC) នៅខេត្តកំពង់ចាម នៅថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០២០ ដែលមានសិក្ខាកាមចូលរួមចំនួន៤០នាក់ ស្ត្រីចំនួន២១នាក់។

សកម្មភាពវគ្គបណ្តុះបណ្តាលដល់មន្រ្តីផ្សព្វផ្សាយព័ត៌មានចល័តឃុំ (CMAWs) មន្រ្តីគាំទ្រផ្សព្វផ្សាយកសិកម្មស្រុក (AERISO) និងមន្រ្តីគាំទ្រទីផ្សារកសិកម្មខេត្ត (PAMRIC) នៅខេត្តព្រៃវែង នៅថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២០ ដែលមានសិក្ខាកាមចូលរួមចំនួន៣៤នាក់ ស្ត្រីចំនួន១៣នាក់។

 

នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ លោកប្រធានសម្របសម្រួលគម្រោងថ្នាក់ខេត្ត និងមន្រ្តីអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហាន២ TSSD-AF ក្នុងខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមកសិករផលិតពូជស្រូវពីស្រុកពញ្ញាក្រែក ស្រុកតំបែរ និងកសិករផលិតស្រូវស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ទៅទស្សនកិច្ចសិក្សាដកស្រង់បទពិសោធន៍ ពីការធ្វើផលិតកម្មផលិតពូជស្រូវ និងការប្រើប្រាស់គ្រឿងយន្តកសិកម្ម នៅស្ថានីយបល្ល័ង្ក ខេត្តកំពង់ធំ។

width=

 

នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ លោកប្រធានសម្របសម្រួលគម្រោងថ្នាក់ខេត្ត និងមន្រ្តីអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហាន២ TSSD-AF ក្នុងខេត្តព្រៃវែង បានចុះពិនិត្យ និងណែនាំកសិករបង្ហាញផលិតកម្មដំណាំបន្លែ ពីការកាត់ខ្នែង និងស្លឹកសណ្តែកគួរ និងត្រសក់នៅភូមិខ្នារ ឃុំព្រៃទទឹង ស្រុកស៊ីធរកណ្តាល និងភូមិព្រៃសុធន់ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ។

width=

 

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ លោកប្រធានសម្របសម្រួលកសិកម្មខេត្តព្រៃវែង និងសហការី នៃគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៏កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហ៊ាន២ (TSSD-AF) បានរៀបចំទិវាបង្ហាញការចិញ្ចឹមត្រីអណ្តែងនៅក្នុងអាង នៅភូមិខ្នារ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ដើម្បីបង្ហាញអំពីបច្ចេកទេសកសិកម្មថ្មីៗ និងចូលរួមចែករំលែកបទពិសោធន៍ថ្មីៗ ពីកសិករគំរូទទួលបានជោគជ័យ ដែលមានអ្នកចូលរួមសរុប៣១នាក់ ស្រី១៦នាក់។

width=

 

ក្រុមការងារនៃគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៏កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហ៊ាន២ (TSSD-AF) បានរៀបចំបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ អំពីសៀវភៅណែនាំប្រតិបត្តិការ (Operation Manual) និងប្រព័ន្ធបញ្ជាក់គុណភាពពូជ (Quality Declared Seeds) ដល់ក្រុមផលិតពូជស្រូវចាស់ នៅក្នុងខេត្តគោលដៅចំនួន៥ខេត្តរួមមានខេត្តបន្ទាយមានជ័យ សៀមរាប ត្បូងឃ្មុំ កំពង់ចាម និងខេត្តកំពង់ធំ។ ក្នុងគោលបំណងដើម្បីបង្កើនសមត្ថភាពអំពីការគ្រប់គ្រងក្រុម ហិរញ្ញវត្ថុ ផលិតកម្មពូជស្រូវតាមស្តង់ដារ និងការធ្វើទីផ្សារស្រូវឲ្យកាន់តែប្រសើរឡើង។

នៅថ្ងៃទី០៨-០៩ ខែកញ្ញា ឆ្នាំ២០២០ សកម្មភាពវគ្គបណ្តុះបណ្តាលនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមសរុបចំនួន៣០នាក់ ស្រ្តីចំនួន០៦នាក់។

width=

នៅថ្ងៃទី១០-១១ ខែកញ្ញា ឆ្នាំ២០២០ សកម្មភាពវគ្គបណ្តុះបណ្តាលនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដែលមានអ្នកចូលរួមសរុបចំនួន៣៧នាក់ ស្រ្តីចំនួន០៨នាក់។

នៅថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០២០ សកម្មភាពវគ្គបណ្តុះបណ្តាលនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដែលមានអ្នកចូលរួមសរុបចំនួន១៨នាក់ ស្រ្តីចំនួន០៥នាក់។

នៅថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២០ សកម្មភាពវគ្គបណ្តុះបណ្តាលនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ដែលមានអ្នកចូលរួមសរុបចំនួន៣៥នាក់។

នៅថ្ងៃទី០១-០២ ខែតុលា ឆ្នាំ២០២០ សកម្មភាពវគ្គបណ្តុះបណ្តាលនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដល់ក្រុមអ្នកផលិតពូជស្រូវចំនួន១០ក្រុម។