នៅថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩ ដល់ថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩ លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំសិក្ខាសាលាស្តីពី ការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២០ ក្រោមក្របខណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហាន២ (TSSD-AF) តាមខេត្តគោលដៅចំនួន៤គឺខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ក្នុងគោលបំណងដើម្បីពិភាក្សា និងឈានដល់ការព្រមព្រៀងជាមួយអ្នកពាក់ព័ន្ធសំខាន់ៗរួមមាន មេឃុំ ចៅសង្កាត់ ក្រុមការងារក្រុង ស្រុក និងខេត្ត ទៅលើវិសាលភាពសកម្មភាពដែលនឹងត្រូវអនុវត្តសម្រាប់ឆ្នាំ២០២០។

width=

 

ថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ គម្រោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៏កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហាន២ (TSSD-AF) ក្រោមជួយឧបត្ថម្ភរបស់ ADB IFAD និងរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយពូជស្រូវ ដែលធន់ទ្រាំនឹងបម្រែបម្រួលអាកាសធាតុ និងបង្កើតទំនាក់ទំនងទីផ្សារ ដែលប្រព្រឹត្តទៅនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាម ក្រោមអធិបតីភាពលោកអគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ប្រាក់ ជាតិថូ ជាប្រធានគ្រប់គ្រងគម្រោង និងលោក កាតំ សុនាវណ្ណ ជាប្រធានសម្របសម្រួលថ្នាក់ខេត្ត មានអ្នកចូលរួមចំនួន៦០នាក់ ស្ត្រី៥នាក់ ដែលជាសហគមន៏ផលិតពូជស្រូវ អ្នកប្រមូលទិញស្រូវ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ អ្នកលក់ពូជ ជាដើម។

width=

<

ថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហាន២ បានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយពូជស្រូវដែលធន់ទ្រាំនឹងអាកាសធាតុ និងបង្កើតទំនាក់ទំនងទីផ្សារ ក្រោមអធិបតីភាព លោក ប្រាក់ ជាតិថូ អគ្គនាយករងនាយកដ្ឋានកសិកម្ម និងជាប្រធានគ្រប់គ្រងគម្រោង លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ និងជាប្រធានសម្របសម្រួលបច្ចេកទេសកសិកម្មខេត្ត និង លោក លីវ លាងហ៊ី អនុប្រធានទីប្រឹក្សាគម្រោងថ្នាក់ជាតិ សមាសភាពចូលរួមមាន សហគមន៍ផលិតពូជស្រូវ ម្ចាស់រោងម៉ាស៊ីន អង្គការពាក់ព័ន្ធនឹងដំណាំស្រូវ និងមន្ត្រីមន្ទីរកសិកម្ម សរុបចំនួន ៤២នាក់ ស្ត្រី ០៨នាក់ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ។

 

នៅព្រឹកថ្ងៃពុធ៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទស្ថិតក្នុងគម្រោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៏កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាបជំហ៊ាន២ (TSSD-AF) បានចុះប្រជុំ ពិភាក្សាពីច្រវ៉ាក់ផលិតកម្ម នៅក្នុងឃុំ ឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីជួយផ្នែកបច្ចេកទេស និងស្វែងរកលទ្ធភាពដើម្បីជំរុញទីផ្សារ។

ក្រោយពីការអនុវត្តអស់រយៈពេល៥ឆ្នាំ ២០១២-២០១៧ កន្លងមក គម្រោង​កាត់​បន្ថយ​ភាព​ក្រីក្រ​និង​អភិវឌ្ឍន៏​កសិកម្ម​ខ្នាត​តូច​តំបន់​បឹង​ទន្លេ​សាប​(TSSD)នៅខេត្តត្បូងឃ្មុំ ត្រូវបានរៀបចំបូកសរុបលទ្ធផលបញ្ចប់គម្រោងហើយ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅសាលប្រជុំធំសាលាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម ឡុង ធាម អភិបាលរងខេត្តត្បូងឃ្មុំ ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រតិភូគម្រោង និងកសិករសហការយ៉ាងច្រើនកុះករ។