Reports
បច្ចេកទេសបន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុ លើផលិតកម្មចិញ្ចឹមត្រីអណ្ដែងក្នុងស្រះប្លាស្ទិក
នៅថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០ លោកប្រធានសម្របសម្រួលគម្រោងថ្នាក់ខេត្ត និងមន្រ្តីអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហាន២ (TSSD-AF) ក្នុងខេត្តត្បូងឃ្មុំ បានរៀបចំបង្ហាញបច្ចេកទេសបន្សាំនឹងបម្រែបម្រួលអាកាសធាតុ លើផលិតកម្មចិញ្ចឹមត្រីអណ្ដែងក្នុងស្រះប្លាស្ទិក ដែលបង្ហាញពីការជ្រើសរើសពូជត្រី និងការដាក់កូនត្រីសម្រាប់ចិញ្ចឹមនៅក្នុងស្រុកគោលដៅចំនួនពីរ មានភូមិទួលប្រស់ ឃុំសេដា ស្រុកតំបែរ និងភូមិខ្សាក់ ឃុំពពេល ស្រុកពញាក្រែក ដោយមានការចូលរួមពីមន្ត្រីគាំទ្រកសិកម្មថ្នាក់ខេត្ត ស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ និងមន្ត្រីផ្ដល់ព័ត៌មានចល័តឃុំ សេវាករទី៧ និងទី៨ កសិករក្រុមកែលម្អជីវភាព ព្រមទាំងមានកសិករចូលរួមចំនួន៣៦នាក់ ស្ត្រី១៨នាក់ ក្នុងក្របខ័ណ្ឌគម្រោងTSSD-AF ខេត្តត្បូងឃ្មុំ ។
វគ្គបណ្តុះបណ្តាលស្ដីពី ការប្រើប្រាស់ Tablet, Smartphone apps និង MAFF extension Hub នៅខេត្តកំពង់ធំ និងខេត្តសៀមរាប
នៅថ្ងៃទី១៩-២២ ខែឧសភា ឆ្នាំ២០២០ គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាបជំហាន២ (TSSD-AF) បានសហការជាមួយនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់ជនបទ បានរៀបចំវគ្គបណ្តុះបណ្តាលស្ដីពី ការប្រើប្រាស់ Tablet ,Smartphone apps និង MAFF extension Hub ជូនដល់មន្ត្រីផ្សព្វផ្សាយព័ត័មានចល័តឃុំ CMAWs ដែលមានសិក្ខាកាមចូលរួមនៅខេត្តកំពង់ធំ វគ្គទី១ មានចំនួន២៩ ស្រ្តីចំនួន១៤នាក់ មកពីស្រុកប្រាសាទបល្ល័ង្ក ស្រុកសន្ទុក ស្រុកបារាយណ៍ ស្រុកតាំងគោក និងវគ្គទី២ មានចំនួន៣០នាក់ ស្រ្តីចំនួន១៥នាក់ មកពីស្រុកស្ទោង ស្រុកសណ្តាន់ ស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ហើយនិងវគ្គបណ្តុះបណ្តាលនៅខេត្តសៀមរាប វគ្គទី១ មានចំនួន២៨នាក់ ស្រ្តីចំនួន១២នាក់ ដែលមកពីស្រុកសូទ្រនិគម ស្រុកជីក្រែង ស្រុកអង្គរជុំ និងក្រុងសៀមរាប និងវគ្គទី២ មានចំនួន២៩នាក់ ស្រ្តីចំនួន០៥នាក់ មកពីស្រុកស្រីស្នំ ស្រុកក្រឡាញ់ ស្រុកស្វាយលើ ស្រុកបន្ទាយស្រី និងស្រុកវ៉ារិន។
វគ្គបណ្តុះបណ្តាលការប្រើប្រាស់ Tablet ,Smart Phone app និង MAFF Extension Hub នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ
ដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រីអនុវត្តគម្រោង នៅថ្ងៃអង្គារ-ពុធ ទី១២-១៣ ខែឧសភា ឆ្នាំ២០២០ គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៏កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហាន២ បានសហការជាមួយនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់ជនបទ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីភ្នាក់ងារផ្សព្វផ្សាយចល័តឃុំ (CMAW) នៃខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ស្តីពីការប្រើប្រាស់ឧបករណ៍ចល័តអាយស៊ីធី (Tablet,Smart phone and Apps) និងប្រព័ន្ធផ្តល់ព័ត៌មានផ្សព្វផ្សាយ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF Extension Hub) ដែលមានរយៈពេល២ថ្ងៃ។
វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ឧបករណ៍ចល័តអាយស៊ីធី (Tablet,Smart phone and Apps) និងប្រព័ន្ធផ្តល់ព័ត៌មានផ្សព្វផ្សាយ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF Extension Hub) នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ
នៅថ្ងៃចន្ទ ទី០៤ និងថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២០ គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាបជំហាន២ បានសហការជាមួយនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់ជនបទ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ឧបករណ៍ចល័តអាយស៊ីធី (Tablet,Smart phone and Apps) និងប្រព័ន្ធផ្តលព័ត៌មានផ្សព្វផ្សាយ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF Extension Hub) សម្រាប់មន្ត្រីផ្សព្វផ្សាយឃុំ និងមន្ត្រីកសិកម្ម ដែលមានសិក្ខាកាមចូលរួមនៅខេត្តត្បូងឃ្មុំសរុបចំនួន២១នាក់ ស្រី្ត១២នាក់ និងខេត្តកំពង់ចាម មានសិក្ខាកាមសរុបចំនួន២០នាក់ ដែលមកពីស្រុកគោលដៅចំនួន ៣ ស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកកងមាស។
នៅថ្ងៃព្រហស្បតិ៍ ទី៧ និងថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាមស្ថិតក្នុងក្របខណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហាន២(TSSD-AF) សហការជាមួយនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានសម្រាប់ជនបទនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីផ្សព្វផ្សាយចល័តឃុំ (CMAW) ក្រុមទី២ ស្តីពីការប្រើប្រាស់ Tablet, Smart Phone ,App និង MAFF Extension Hub ដែលមានមន្ត្រីផ្សព្វផ្សាយចល័តឃុំចូលរួមចំនួន២០ នាក់ ស្ត្រី១១នាក់។
វគ្គបណ្តុះបណ្តាលចិញ្ចឹមត្រីអណ្តែងក្នុងស្រះ និងការធ្វើបង្ហាញទាកាប៉ា នៅខេត្តព្រៃវែង
នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ លោកប្រធានសម្របសម្រួលគម្រោងថ្នាក់ខេត្ត និងមន្រ្តីអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហាន២ TSSD-AF ក្នុងខេត្តព្រៃវែង បានបើកវគ្គបណ្តុះបណ្តាលចិញ្ចឹមត្រីអណ្តែងក្នុងស្រះ ជូនកសិករក្រុមកែលម្អជីវភាព នៅភូមិថ្នល់កែង ឃុំពានរោង ស្រុកស្វាយអន្ទរ ដែលមានសមាសភាពចូលរួមចំនួន២៥នាក់ ស្រី្ត១៥នាក់ និងបានបណ្តុះបណ្តាលការធ្វើបង្ហាញទាកាប៉ា របស់កសិករឈ្មោះ គុល ឆេន ភេទប្រុស នៅភូមិពោធិទី ឃុំពោធិទី ស្រុកស៊ីធរកណ្តាល ដែលមានអ្នកចូលរួមសរុប១៩នាក់ ស្រី្ត១១នាក់ ផងដែរ។