ប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី២ និងទិសដៅអនុវត្តបន្ត របស់គម្រោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៏កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាបជំហ៊ាន២ (TSSD-AF)

នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គម្រោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៏កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាបជំហ៊ាន២ (TSSD-AF) បានរៀបចំប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី២ ក្រោមអធិបតីភាព លោកបណ្ឌិត សំ ឆោមសង្ហា នាយកគម្រោង និង លោក ប្រាក់ ជាតិថូ ប្រធានគ្រប់គ្រងគម្រោង ដោយមានការចូលរួមពីប្រធានសម្របសម្រួលកសិកម្មថ្នាក់ខេត្ត និងមន្ត្រីខេត្តគោលដៅទាំងប្រាំពីររបស់គម្រោង មានចំនួន៣០នាក់ ស្ត្រី២នាក់ ដើម្បីបូកសរុបលទ្ធផល ពិនិត្យពីបញ្ហាប្រឈម ស្វែងរកដំណោះស្រាយ និងជំរុញការអនុវត្តផែនការបន្ត។

width=