វគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសផលិតកម្មកូនមាន់ និងអនុវត្តផ្ទាល់ពីការផ្សំចំណីសត្វដល់កសិករបង្ហាញផលិតកម្មកូនមាន់ នៅភូមិថ្នល់ ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប

នៅថ្ងៃទី០៥-០៦ ខែមេសា ឆ្នាំ២០២២ ក្រុមការងារអនុវត្តគម្រោង TSSD-AF ខេត្តសៀមរាប បានសហការជាមួយក្រុមការងារថ្នាក់ជាតិ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសផលិតកម្មកូនមាន់ និងអនុវត្តផ្ទាល់ពីការផ្សំចំណីសត្វដល់កសិករបង្ហាញផលិតកម្មកូនមាន់សរុបចំនួន២៦នាក់ ស្រី០៨នាក់ នៅភូមិថ្នល់ ឃុំចាន់ស ស្រុកសូទ្រនិគម និងបង្ហាញដល់កសិករផលិតកម្មកូនមាន់សរុបចំនួន២០នាក់ ស្រីចំនួន១២នាក់ នៅភូមិក្បាលចាម ឃុំចារឈូក ស្រុកអង្គរជុំ។

width=