ប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ របស់គម្រោង TSSD-AF នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគីរី

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ អង្គភាពគ្រប់គ្រងគម្រោង MAFF-PMU-TSSD-AF បានរៀបចំប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគីរី។ គោលបំណងនៃកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍នៃការអនុវត្តសកម្មភាពគម្រោងក្នុងត្រីមាសទី១ ឆ្នាំ២០២៣ នៃលទ្ធផលទី២ ដែលបានអនុវត្តដោយមនី្ទរកសិកម្មខេត្ត និងក្រុមការងារសេវាករទី៨ និងបញ្ហាប្រឈមក្នុងការអនុវត្តគម្រោង និងរកដំណោះស្រាយ។ ប្រជុំពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការរៀបចំអនុវត្តសំណើគាំទ្រឧបករណ៍សម្ភារៈដល់សហគ្រាសខ្នាតតូច (ABE/SME) និងពិភាក្សាលើលទ្ធផលបឋមវាយតម្លៃលើដំណើរការក្រុមមីគ និងរៀបចំផែនការយុទ្ធសាស្ត្រចាកចេញ។ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីជាមន្រ្តីអនុវត្តគម្រោង MAFF-PMU ទីប្រឹក្សាអនុវត្តគម្រោង សេវាករទី៨ និងលោកប្រធានសម្របសម្រួលកសិកម្មខេត្តសៀមរាប និងមន្រ្តីគាំទ្រទីផ្សារកសិកម្មខេត្ត និងព័ត៌មានវិទ្យា (PAMRICs) សរុបចំនួន២២នាក់ ស្រីចំនួន០២នាក់។

width=