ចុះសម្ភាសន៍ និងស្រង់ព័ត៌មាន ដើម្បីចងក្រងករណីសិក្សាកសិករក្រុមផលិតពូជ កសិករភ្ញាស់កូនមាន់ និងកសិករបង្ហាញបច្ចេកទេសចិញ្ចឹមមាន់សាច់ នៅស្រុកគោលដៅ ខេត្តសៀមរាប និងបន្ទាយមានជ័យ

នៅថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារអនុវត្តគម្រោងខេត្តសៀមរាប បានចូលរួមអមដំណើរក្រុមការងារថ្នាក់ជាតិ ចុះសម្ភាសន៍ និងស្រង់ព័ត៌មាន ដើម្បីចងក្រងករណីសិក្សាកសិករក្រុមផលិតពូជ កសិករភ្ញាស់កូនមាន់ និងកសិករបង្ហាញបច្ចេកទេសចិញ្ចឹមមាន់សាច់ នៅស្រុកសូទ្រនិគម និងស្រុកជីក្រែង និងបានចូលរួមប្រជុំណែនាំស្ថានីយ៍ឲ្យប្រតិបត្តិតាមផែនការសកម្មភាពដែលបានគ្រោងទុក ដែលសមាសភាពចូលរួមមាន PIC,PAC, PAMRIC ,AERISOs,មន្ត្រីស្ថានីយ៍,ថ្នាក់នាំសហគមន៍ និងកសិករ។ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារថ្នាក់ជាតិបានបន្តចុះសម្ភាសន៍ និងស្រង់ព័ត៌មាន ដើម្បីចងក្រងករណីសិក្សាកសិករក្រុមផលិតពូជ នៅសហគមន៍ផលិតពូជស្រូវសំរោងមានជ័យ ភូមិបត់ត្រង់ ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានសមាសភាពចូលរួមមាន PIC ,AERISOs,មន្ត្រីថ្នាក់នាំសហគមន៍ និងកសិករ។

width=

<iframe