ការចុះពិនិត្យមើលវឌ្ឍនភាពការអនុវត្តសកម្មភាពគម្រោងក្នុងស្រុកគោលដៅក្នុងខេត្តសៀមរាប

នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារអនុវត្តគម្រោងថ្នាក់ជាតិ និងក្រុមការងារអនុវត្តគម្រោងថ្នាក់ខេត្ត បានចុះតាមដាន ត្រួតពិនិត្យការអនុវត្តសកម្មភាពការងារ ក្នុងខេត្តសៀមរាប ដែលចុះត្រួតពិនិត្យបង្ហាញភ្ញាស់កូនមាន់ស្រុកបង្កាត់សិប្បនិម្មិតនៅភូមិថ្លាត ឃុំខ្ចាស់ ស្រុកសូទ្រនិគម និងបង្ហាញផលិតកម្មបន្លែនៅភូមិតាព្រុំ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។

width=