ការចុះជួបកសិករអនុវត្តបង្ហាញបច្ចេកទេស ដើម្បីស្វែងយល់ពីដំណើរការអនុវត្ត និងបញ្ហាផ្សេងៗដែលជួបប្រទះ ក្នុងខេត្តត្បូងឃ្មុំ
នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារមន្រ្តីសម្របសម្រួលថ្នាក់ជាតិ នៃគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប-ជំហាន ២ (TSSD-AF) និងអមដោយលោកប្រធានសម្របសម្រួលថ្នាក់ខេត្ត និងមន្រ្តីជំនាញអនុវត្តគម្រោង បានចុះជួបកសិករអនុវត្តបង្ហាញបច្ចេកទេស ដើម្បីស្វែងយល់ពីដំណើរការអនុវត្ត និងបញ្ហាផ្សេងៗដែលជួបប្រទះ និងដំណើរការរបស់ក្រុមកែលម្អជីវភាព MIG ក្នុងក្រុមផលិតកម្ម និងទីផ្សារដែលគាំទ្រដោយសេវាករSSP8 នៅឃុំកណ្តោលជ្រុ ឃុំកក់ ស្រុកពញាក្រែក និងឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។