ការចុះពិនិត្យវឌ្ឍនភាពនៃការបង្ហាញបច្ចេកទេសចិញ្ចឹមកង្កែប និងការចិញ្ចឹមត្រីអណ្តែងក្នុងតង់ផ្លាស្ទីក ក្នុងខេត្តកំពង់ធំ
នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារមន្រ្តីសម្របសម្រួលថ្នាក់ជាតិ និងអមដោយមន្រ្តីអនុវត្តគម្រោង នៃគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប-ជំហាន ២ (TSSD-AF) ខេត្តកំពង់ធំ បានចុះពិនិត្យវឌ្ឍនភាពនៃការបង្ហាញបច្ចេកទេសចិញ្ចឹមកង្កែប និងការចិញ្ចឹមត្រីអណ្តែងក្នុងតង់ផ្លាស្ទីក នៅឃុំចំណារក្រោម ស្រុកស្ទោង។