ការប្រគល់ឧបករណ៍ដាំគ្រាប់ស្រូវ Eliseeder ចំនួន១១គ្រឿង ដល់សហគមន៍ផលិតពូជស្រូវ ខេត្តកំពង់ធំ

នៅល្ងាចថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ លោកប្រធានសម្របសម្រួលថ្នាក់ខេត្ត និងមន្រ្តីអនុវត្តគម្រោង នៃគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប-ជំហាន ២ (TSSD-AF) និងក្រោមការដឹកនាំដោយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានចុះប្រគល់ឧបករណ៍ដាំគ្រាប់ស្រូវ Eliseeder ចំនួន១១គ្រឿង ដល់សហគមន៍ផលិតពូជស្រូវ ដែលក្នុង១សហគមន៍កសិកម្ម ទទួលបានឧបករណ៍ដាំគ្រាប់ស្រូវចំនួន០១គ្រឿង។

width=