ការប្រគល់ឧបករណ៍ដាំគ្រាប់ស្រូវ Eliseeder ចំនួន០៨គ្រឿង ដល់សហគមន៍កសិក​ម្មផលិតពូជស្រូវ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី០៨-០៩ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារមន្រ្តីសម្របសម្រួលថ្នាក់ជាតិ និងអមដោយលោកប្រធានសម្របសម្រួលថ្នាក់ខេត្ត និងមន្រ្តីអនុវត្តគម្រោង នៃគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប-ជំហាន ២ (TSSD-AF) បានចុះប្រគល់ឧបករណ៍ដាំគ្រាប់ស្រូវ Eliseeder ចំនួន០៨គ្រឿង ដល់សហគមន៍ផលិតពូជស្រូវ ដែលក្នុង១សហគមន៍កសិកម្ម ទទួលបានឧបករណ៍ដាំគ្រាប់ស្រូវចំនួន០១គ្រឿង ដែលក្នុងនោះសហគមន៍កសិកម្មផលិតស្រូវពូជខេត្តសៀមរាប ចំនួន០៤គ្រឿង និងខេត្តបន្ទាយមានជ័យ ចំនួន០៤គ្រឿង។

width=