វគ្គសិក្ខាសាលាស្តីពីអនុសញ្ញាលុបបំបាត់រាល់ទម្រង់រើសអើងលើស្ត្រី(អនុសញ្ញាស៊ី ដ)
សិក្ខាសាលានេះបានចាប់ផ្តើមឡើងពីខេត្តបន្ទាយមានជ័យមុនគេ ក្នុងកម្មវិធីមួយថ្ងៃពេញដោយចាប់ពីថ្ងៃទី០៩ ខែមិថុនាឆ្នាំ២០១៥។ ថ្ងៃ ១០មិថុនា នៅក្នុងខេត្តសៀមរាប នៅថ្ងៃទី១១មិថុនានៅក្នុងខេត្តកំពង់ធំ និងនៅថ្ងៃ១២ ខែមិថុនា នៅខេត្តកំពង់ចាម ដែលសរុបអ្នកចូលរួមមកពីខេត្ត កំពង់ចាម និងត្បូងឃ្មុំ ។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងអំពីសិទ្ធិស្ត្រី ដល់ ជនបង្គោលយេនឌ័រខេត្ត ស្រុក អ្នកផ្សព្វផ្សាយឃុំ សមាជិកក្រុមប្រឹក្សាឃុំ មន្រ្តីគ.ជ.អ.បទទួលបន្ទុកយេនឌ័រ មន្រ្តីGDA/DCUទទួលបន្ទុកយេនឌ័រចំនួន និង មន្រ្តីMPTCទទួលបន្ទុកយេនឌ័រ។
- ការបង្ហាញអំពីអនុសញ្ញា ស៊ី ដ
- ច្បាប់អំពើហិង្សា
- ពាក្យគន្លឹះនៃអនុសញ្ញា ស៊ី ដ
- របាយការណ៍វគ្គយេនឌ័រកំពង់ចាម CEDAW
- របាយការណ៍វគ្គសិក្ខាសាលាអនុសញ្ញាស៊ី ដ
- អត្ថន័យនៃការរើសអើង
- អនុសញ្ញាចូលធរមាន
- អំពើហិង្សាក្នុងគ្រួសារ