វគ្គបណ្តុះបណ្តាលបន្តស្តីពី អាហារូបត្ថម្ភសម្រាប់ទារក កុមារតូច ស្រ្តីមានផ្ទៃពោះ និងស្រ្តីបំបៅដោះកូន ដល់អ្នកផ្សព្វផ្សាយ និងអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ/សង្កាត់
ដោយមានការសហការណ៏ និងគាំទ្រពីមន្រ្តីទទួលបន្ទុកយេនឌ័រនៅថ្នាក់ខេត្ត និងទីប្រឹក្សា LIMCA មន្រ្តីទទួលបន្ទុកយេនឌ័រនៅថ្នាក់ស្រុកបានរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពស្តីពី អាហារូបត្ថម្ភសម្រាប់ទារក កុមារតូច ស្រ្តីមានផ្ទៃពោះ និងស្រ្តីបំបៅដោកូន ដល់អ្នកផ្សព្វផ្សាយ និងអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ/សង្កាត់ ចំនួន១៩៦ឃុំ/សង្កាត់ ២៨ស្រុក និងខេត្តទាំង៥របស់គម្រោង នៅតាមស្រុកគោលដៅ ក្នុងខែមិថុនា ឆ្នាំ២០១៥។ គោលបំណងវគ្គបណ្តុះបណ្តាលគឺ ដើម្បីផ្តល់ចំនេះដឹងមូលដ្ឋានគ្រឹះអាហារូបត្ថម្ភ ចេះរៀបចំអាហារបន្ថែម (បបរខាប់គ្រប់គ្រឿង) សម្រាប់កុមារតូច និងរៀបចំកិច្ចតែងការមេរៀនមូលដ្ឋានគ្រឹះអាហារូបត្ថម្ភដែលមានលក្ខណៈសមស្របសម្រាប់ផ្សព្វផ្សាយបន្តដល់សមាជិកក្រុមកែលម្អជីវភាព។ ប្រធានបទសម្រាប់វគ្គបណ្តុះបណ្តាលសំខាន់ៗរួមមាន និយមន័យអាហារ និងអាហារូបត្ថម្ភ ប្រភេទអាហារ មុខងាររបស់អាហារទាំង ៣ក្រុម ប្រភព និង តួនាទីនៃជីវជាតិ និងរ៉ែខនិជ របៀបរៀបចំអាហារពេលអោយបានល្អ របបអាហារប្រចាំថ្ងៃសម្រាប់ស្រ្តីក្នុងវ័យបន្តពូជ តម្រូវការអាហារសម្រាប់ទារក កុមារតូច ស្រ្តីមានផ្ទៃពោះ និងស្រ្តីបំបៅដោះកូន សុវត្ថិភាព អនាម័យចំណីអាហារ និងការអនុវត្តធ្វើបបរខាប់គ្រប់គ្រឿង។