វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីអំពីយេនឌ័រ និងការប្រែប្រួលអាកាសធាតុ
កាលពីថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ ក្រុមការងារយេនឌ័រ និងការប្រែប្រួលអាកាសធាតុនៃក្រសួងកិច្ចការនារី បានចូលរួមឧទ្ទេសនាម ក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី យេនឌ័រ និងការប្រែប្រួលអាកាសធាតុ ដែលមានអ្នកចូលរួមសរុប ៤៥នាក់ (ស្រ្តី៣៥នាក់) នៅខេត្តសៀមរាប។ គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាលគឺ ដើម្បីផ្តល់ចំណេះដឹងមូលដ្ឋាន អំពីយេនឌ័រ និងការប្រែប្រួលអាកាសធាតុ ដល់មន្រ្តីទទួលបន្ទុកយេនឌ័រនៅថ្នាក់ខេត្ត និងថ្នាក់ស្រុក និងទីប្រឹក្សាគម្រោង ដើម្បីមានមូលដ្ឋានចំណេះដឹងក្នុងការបង្រៀនបន្តដល់ មន្រ្តីផ្សព្វផ្សាយ និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ/សង្កាត់។ ខ្លឹមសារសំខាន់ៗរួមមាន ស្វែងយល់គោលគំនិតគន្លឹះរបស់យេនឌ័រ ស្វែងយល់អំពីនិយមន័យ និងពាក្យគន្លឹះសំខាន់ៗ ទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុ យេនឌ័រពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើស្រ្តី និងកុមារ និងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ការបញ្រ្ជាបយេនឌ័រក្នុងការប្រែប្រួលអាកាសធាតុនៅកម្ពុជា និងមគ្គទេសក៍សម្រាប់គ្រូបង្គោល។ នៅចុងបញ្ចប់សិក្ខាកាមបានព្រមព្រាងគ្នាលើខ្លឹមសារដែលត្រូវយកទៅ បណ្តុះបណ្តាលបន្តដល់ គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ/សង្កាត់ និងមន្រ្តីផ្សព្វផ្សាយឃុំ/សង្កាត់ រួមមាន៖ ភេទ និងយេនឌ័រ ទួនាទីយេនឌ័រក្នុងសកកម្មភាពកែលម្អជីវភាព និយមន័យអាកាសធាតុ និងធាតុអាកាស និយមន័យនៃការប្រែប្រួលអាកាសធាតុ កត្តាបណ្តាលឱ្យមាន ការប្រែប្រួលអាកាសធាតុ ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ យេនឌ័រ និងការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុមកលើស្រ្តី និងកុមារ។ វគ្គនេះ នឹងគ្រោងចាប់ផ្តើមពីសប្តាហ៏ទី២ ដល់ សប្តាហ៏ទី៤ ខែឧសភា ឆ្នាំ២០១៦។
២. ស្វែងយល់គោលគំនិតគន្លិះរបស់យេនឌ័រ
៣. ស្វែងយល់អំពីនិយមន័យនិងពាក្យគន្លិះសំខាន់ៗទាក់ទងទៅនិងការប្រែប្រួលអាកាសធាតុ
៤. យេនឌ័រពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ
៥. ផលប៉ះពាល់នៃប្រែប្រួលអាកាសធាតុលើស្រ្តី និងកុមារ