សិក្ខាសាលាស្តីពី ការរៀបចំបូកសរុបបញ្ចប់គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់ទន្លេសាប ជំហាន២ នៅសាកលវិទ្យាល័យបៀលប្រាយ ខេត្តបន្ទាយមានជ័យ
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់ទន្លេសាប ជំហាន២ បានរៀបចំសិក្ខាសាលាស្តីពី ការបូកសរុបបញ្ចប់គម្រោង នៅសាកលវិទ្យាល័យបៀលប្រាយ ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួម លោកនាយកគម្រោង លោក លោកស្រី ជាមន្រ្តីនៃអង្គភាពគម្រោង ទីប្រឹក្សាអនុវត្តគម្រោង មន្រ្តីជាន់ខ្ពស់គ្រប់គ្រងគម្រោងប្រចាំកម្ពុជា (ADB) មន្រ្តីគ្រប់គ្រងកម្មវិធីIFAD សេវាករទី៨ លោកប្រធានសម្របសម្រួលថ្នាក់ខេត្ត មន្រ្តីគាំទ្រទីផ្សារកសិកម្មខេត្ត និងព័ត៌មានវិទ្យាជនបទ មន្រ្តីស្ថានីយកសិកម្ម ក្រុមការងារអនុវត្តគម្រោងនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្រុមការងារអនុវត្តគម្រោងនៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍។ សិក្ខាសាលានេះ បានបង្ហាញលទ្ធផលសម្រេចបានរបស់គម្រោង ការចែករំលែកបទពិសោធន៍ល្អ និងការរីកចម្រើនរបស់ប្រជាកសិករទទួលផលពីគម្រោង និងផែនការយុទ្ធសាស្រ្តចាកចេញនៃគម្រោង។