ដំណើរទស្សនកិច្ចរបស់ក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានប្រទេសកម្ពុជា ថៃ ឡាវ វៀតណាម ចិន និង មីយាម៉ា ដើម្បីពិនិត្យមើល និងស្តាប់បទបង្ហាញពីការអនុវត្តន៍កសិកម្មឆ្លាតវៃ និងដំណើរការងារក្រុមកែលម្អទីផ្សារ ប្រចាំខេត្តសៀមរាប ក្នុងគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិ
នៅថ្ងៃសុក្រ ៨រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារថ្នាក់ខេត្ត/ស្រុក នៃសេវាទី៨ SSP8 ខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំស្តីពីការទទួលដំណើរទស្សនកិច្ចរបស់ក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានប្រទេសកម្ពុជា ថៃ ឡាវ វៀតណាម ចិន និង មីយាម៉ា ដើម្បីពិនិត្យមើល និងស្តាប់បទបង្ហាញពីការអនុវត្តន៍កសិកម្មឆ្លាតវៃ និងដំណើរការងារក្រុមកែលម្អទីផ្សារ ក្នុងគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហាន២ (TSSD-AF) និង សេវាករទី៨ SSP8 នៅភូមិបែកកាំភ្លើង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ក្នុងខណៈនោះ លោក វ៉ាញ វុន កសិករបង្ហាញផលិតកម្មបន្លែសុវត្ថិភាព និង លោក វុន វិន ប្រធានក្រុមMIGបន្លែ បានឡើងធ្វើបទបង្ហាញសង្ខេបអំពីសាវតាក្រុមMIG សកម្មភាពការងាររបស់ក្រុមMIGដែលបានចូលរួមជាមួយគម្រោង សកម្មភាពអាជីវកម្មក្រុមMIG និងបច្ចេកទេសដាំដុះ ជូនក្រុមទស្សនកិច្ច។ បន្ទាប់មកមានសំណួរនិងចម្លើយរវាងក្រុមទស្សនកិច្ច ADB និង ក្រុម MIG។ សមាភាពចូលរួមមាន៖
• ក្រុមទស្សនកិច្ច ADB ចំនួន៣៣ នាក់ ស្រី ១១ នាក់
• សមាជិកក្រុមកែលម្អទីផ្សារផ្នែកបន្លែចំនួន ២៨ នាក់ ស្រី ១៤ នាក់
• ក្រុមការងារសម្របសម្រួលនៃសេវាករទី៨ ចំនួន០៦ នាក់ ស្រី ០១ នាក់
អ្នកចូលរួមសរុប៖ ចំនួន៦៧ នាក់ ស្រី ២៦ នាក់។