ចុះតាមដានការធ្វើបង្ហាញ និងជំនួបជាមួយក្រុមកែលម្អរទីផ្សារ នៅខេត្តព្រៃវែង

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារអនុវត្តគម្រោងថ្នាក់ជាតិ និងក្រុមការងារអនុវត្តគម្រោងថ្នាក់ខេត្តព្រៃវែង រួមមាន៖ PAC, PAMRIC, SSP8, AERISO បានចុះតាមដានការធ្វើបង្ហាញ និងជំនួបជាមួយក្រុមកែលម្អរទីផ្សារ៖

១-បង្ហាញដំណាំស្រូវ និងក្រុមកែលម្អរទីផ្សារស្រូវ នៅភូមិត្រពាំងចក ឃុំសំរោង ស្រុកស្វាយអន្ទរ ដែលមានអ្នកចូលរួមសរុប១៨ នាក់ ស្រី០៨នាក់

២-បង្ហាញដំណាំបន្លែ នៅភូមិស្រឡូង៣ ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ បានជួបជាមួយកសិករបង្ហាញ

៣-បង្ហាញការចិញ្ចឹមមាន់ និងក្រុម MIG នៅភូមិព្រៃឬស្សី ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ដែលអ្នកចូលរួមសរុប០៥នាក់ ស្រី០២នាក់

៤-បង្ហាញដំណាំបន្លែ និងក្រុមកែលម្អរទីផ្សារបន្លែ នៅភូមិព្រៃដើមថ្នឹងទី៤ ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ដែលមានអ្នកចូលរួមសរុប១៣នាក់ ស្រី០៧នាក់។

width=