ក្រុមហ៊ុន SBK បានរៀបចំវគ្គបណ្តុះបណ្តាលតម្រង់ទិសដល់បុគ្គលិកសេវាករទី៨ (ថ្មី និងចាស់) នៅសាលាខេត្តសៀមរាប
នៅថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២២ ដោយស្ថិតក្នុងក្របខណ្ឌអនុវត្តគម្រោង TSSD-AF ក្រុមហ៊ុន SBK បានរៀបចំវគ្គបណ្តុះបណ្តាលតម្រង់ទិសដល់បុគ្គលិកសេវាករទី៨ (ថ្មី និងចាស់) នៅសាលាខេត្តសៀមរាប។ វគ្គបណ្តុះបណ្តាលនេះ មានអ្នកចូលរួមចំនួន ២៥នាក់ (ស្រី ០៨នាក់) ដែលមកពីខេត្តចំនួន២ គឺខេត្តកំពង់ធំ និងសៀមរាប ក្នុងនោះរួមមាន៖ បុគ្គលិកថ្នាក់ជាតិ (NT) ០៥នាក់ ប្រធានគ្រប់គ្រងខេត្ត (PMs) ០២នាក់ មន្ត្រីសម្របស្រួលទីផ្សារថ្នាក់ខេត្ត (PMFs) ០៣នាក់ អ្នកសម្របសម្រួលទីផ្សារមូលដ្ឋាន (FMFs) ១៥នាក់។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងបង្កើនការយល់ដឹងរបស់ PMFs និង FMFs អំពី៖ (១) រចនាសម្ព័ន្ធថ្មី និងតួនាទីភារកិច្ចនៃមុខតំណែងនីមួយៗ ,(២) ការគាំទ្ររបស់គម្រោង ដើម្បីជួយគាំទ្រដល់ក្រុមមីគ និងសហគ្រាសកសិពាណិជ្ជតាមតំណែងនីមួយៗ (PMFs និង FMFs) ,(៣) ការណែនាំដល់គណកម្មការដឹកនាំក្រុមមីគ ដើម្បីរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងឯកសារសំខាន់ៗផ្សេងៗឲ្យបានត្រឹមត្រូវ ,(៤) ចែករំលែកផ្លាស់ប្តូរបទពិសោធន៍ រវាងបុគ្គលិកខេត្តទាំង៣ អំពីរបៀបដោះស្រាយបញ្ហាក្នុងក្រុមមីគ ,(៥) មានសមត្ថភាពប្រមូល និងវិភាគទិន្នន័យពីក្រុមមីគ។