ក្រុមការងារឣនុវត្តន៍គម្រោង TSSD-AF ថ្នាក់ខេត្តបន្ទាយមានជ័យ បានជូនដំណើរក្រុមបេសកកម្ម ADB និង IFAD និងក្រុមការងារថ្នាក់ជាតិចុះពិនិត្យវឌ្ឍនភាពគម្រោង
នៅថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារឣនុវត្តន៍គម្រោង TSSD-AF ថ្នាក់ខេត្តបានជូនដំណើរក្រុមបេសកកម្ម ADB និង IFAD និងក្រុមការងារថ្នាក់ជាតិចុះពិនិត្យវឌ្ឍនភាពគម្រោង នៅភូមិដីឡូត៍ ប្រជុំជាមួយក្រុមកែលម្អទីផ្សារមាន់ (IFAD) ដែលមានអ្នកចូលរួមសរុប ២៨នាក់ ស្ត្រី ១៦នាក់ និងពិនិត្យមើលការបង្ហាញដំណាំបន្លែសណ្ដែកកួរ (ADB)និងនៅភូមិបាយណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ប្រជុំជាមួយក្រុមកែលម្អទីផ្សារស្រូវ (IFAD) ដែលមានអ្នកចូលរួមសរុប ១៦នាក់ ស្ត្រី ០៤នាក់។ នៅភូមិរោគ ឃុំស្ពានស្រែង ប្រជុំជាមួយក្រុមកែលម្អទីផ្សារមាន់ ដែលមានសមាជិកក្រុមមីគសរុប ២២នាក់ ស្ត្រី ១៥នាក់ នៅភូមិកំពីងពួយ ឃុំភ្នំដី ស្រុកភ្នំស្រុក ប្រជុំជាមួយក្រុមកែលម្អទីផ្សារមាន់ និងត្រី កង្កែប ដែលមានសមាជិកក្រុមមីគសរុប០៨នាក់ ស្ត្រី០៣នាក់៕