ក្រុមការងារសេវាករទី៨ ខេត្តព្រៃវែង បានរៀបចំប្រជុំជាមួយគណៈកម្មការក្រុមមីគស្រូវ និងអ្នកលក់ធាតុចូលកសិកម្ម អ្នកប្រមូលទិញស្រូវ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់ធាតុចូលកសិកម្ម និងអ្នកទិញស្រូវ

នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារសេវាករទី៨ ខេត្តព្រៃវែង បានរៀបចំប្រជុំជាមួយគណៈកម្មការក្រុមមីគស្រូវ និងអ្នកលក់ធាតុចូលកសិកម្ម អ្នកប្រមូលទិញស្រូវ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់ធាតុចូលកសិកម្ម និងអ្នកទិញស្រូវ កម្មវិធីប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាឃុំកន្សោមអក ដែលមានអ្នកចូលរួមសរុប១០នាក់ ស្ត្រី០២នាក់ និងប្រជុំរៀបចំផែនការផលិតកម្ម (ក្រុមមីគស្រូវ) នៅភូមិអំពិលឃុំរំចេក ស្រុកព្រះស្ដេច ដែលមានអ្នកចូលរួមសរុប១៣នាក់ ស្ត្រី ១០នាក់។

width=