ក្រុមការងារសេវាករទី៨ បានរៀបចំវេទិកាពហុភាគីអ្នកពាក់ព័ន្ធខ្សែច្រវាក់ផលិតកម្មមាន់ស្រែ ស្ថិតនៅសាលាឃុំសង្វើយ ភូមិចក ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប

នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារសេវាករទី៨ ថ្នាក់ខេត្ត០២រូប ប្រូកឃឺរចំនួន០២រូប បានសហការជាមួយ មន្ត្រីកសិកម្មស្រុកជីក្រែង មេឃុំសង្វើយ មន្ត្រីស៊ីម៉រឃុំសង្វើយ និងឃុំឬស្សីលក បានរៀបចំវេទិកាពហុភាគីអ្នកពាក់ព័ន្ធខ្សែច្រវាក់ផលិតផលមាន់ស្រែ រវាងក្រុមមីគមាន់ចំនួន០២ឃុំ (ឃុំសង្វើយ ឃុំឬស្សីលក) ជាមួយអេប៊ីអ៊ីភ្ញាស់កូនមាន់ អ្នកលក់ធាតុចូលកសិកម្ម និងឈ្មួញទិញមាន់។ អ្នកចូលរួមសរុបចំនួន ១៩នាក់ ស្រី 0៧នាក់ ស្ថិតនៅសាលាឃុំសង្វើយ ភូមិចក ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។

width=