វគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសផ្សំចំណីមាន់ពង និងបង្ហាញសហគ្រាសចិញ្ចឹមមាន់ភ្ញាស់កូន ដល់កសិករ នៅភូមិព្រៃព្រាល ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង
នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារអនុវត្តគម្រោងថ្នាក់ខេត្តបាត់ដំបង និងដោយមានការចូលរួមពីក្រុមការងារថ្នាក់ជាតិ បានបើកវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសផ្សំចំណីមាន់ពង និងបង្ហាញសហគ្រាសចិញ្ចឹមមាន់ភ្ញាស់កូន ដល់កសិករ ដែលមានអ្នកចូលរួម២០នាក់ ស្រី០២នាក់ មកពីស្រុករុក្ខគីរី និងស្រុកមោងឬស្សី នៅភូមិព្រៃព្រាល ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។