វគ្គបណ្តុះបណ្តាលស្ដីពី ការផលិតវីដេអូវគ្គ២ (កម្រិតខ្ពស់) ក្នុងខេត្តគោលដៅទាំង៧ រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និងខេត្តព្រៃវែង
ចាប់ពីថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ស្ថិតក្នុងក្របខណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហាន២ ដោយមានការសហការជាមួយមន្រ្តីជំនាញនៃនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់ជនបទនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបើកវគ្គបណ្តុះបណ្តាលស្ដីពី ការផលិតវីដេអូវគ្គ២ (កម្រិតខ្ពស់) ដល់មន្រ្តីផ្សព្វផ្សាយកសិកម្មស្រុក (AERISO) មន្រ្តីទីផ្សារ និងព័ត៌មានវិទ្យាជនបទ (PAMRIC) និងមន្ត្រីផ្សព្វផ្សាយកសិកម្មចល័តឃុំ (CMAWs) ក្នុងខេត្តគោលដៅទាំង៧ រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និងខេត្តព្រៃវែង។
សកម្មភាពបណ្តុះបណ្តាលនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង នៅថ្ងៃទី២២-២៣ ខែមីនា ឆ្នាំ២០២២
សកម្មភាពបណ្តុះបណ្តាលនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤-២៥ ខែមីនា ឆ្នាំ២០២២
សកម្មភាពបណ្តុះបណ្តាលនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩-៣០ ខែមីនា ឆ្នាំ២០២២
សកម្មភាពបណ្តុះបណ្តាលនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២
សកម្មភាពបណ្តុះបណ្តាលនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ នៅថ្ងៃទី០៥-០៦ ខែមេសា ឆ្នាំ២០២២
សកម្មភាពបណ្តុះបណ្តាលនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នៅថ្ងៃទី០៧-០៨ ខែមេសា ឆ្នាំ២០២២
សកម្មភាពបណ្តុះបណ្តាលនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃទី១៩-២០ ខែមេសា ឆ្នាំ២០២២