វគ្គបណ្តុះបណ្តាលបច្ចេកទេសផលិតកម្មបន្លែ នៅខេត្តសៀមរាប
នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ក្រុមការងារអនុវត្តគម្រោង TSSD-AF ខេត្តសៀមរាប បានរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេសដំណាំបន្លែដល់កសិករ ដូចមានលម្អិតខាងក្រោម៖
១-ស្រុកក្រឡាញ់ បានបណ្តុះបណ្តាលផលិតកម្មដំណាំបន្លែ ព្រឹត្តិការណ៍ទី១ ទី២ ដែលមានអ្នកចូលរួម២២នាក់ស្រី២០នាក់
២-ក្រុងសៀមរាប បានបណ្តុះបណ្តាលផលិតកម្មដំណាំបន្លែ ព្រឹត្តិការណ៍ទី១ ទី២ ដែលមានអ្នកចូលរួម១៩នាក់ ស្រី១៥នាក់
៣-ស្រុកជីក្រែង បានបណ្តុះបណ្តាលផលិតកម្មដំណាំបន្លែ ព្រឹត្តិការណ៍ទី១ ទី២ ដែលមានអ្នកចូលរួម២១នាក់ ស្រី១៨នាក់
៤-ស្រុកស្រីស្នំ បានបណ្តុះបណ្តាលផលិកម្មដំណាំបន្លែ ព្រឹត្តិការណ៍ទី១ ទី២ ដែលមានអ្នកចូលរួម២៣នាក់ ស្រី១៦នាក់។