ការបង្ហាញពីការធ្វើជីកំប៉ុស្តគោក និងអនុវត្តណែនាំដល់កសិករ នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ក្រុមការងារអនុវត្តគម្រោង TSSD-AF ខេត្តបន្ទាយមានជ័យ និងក្រុមការងារមន្រ្តី​គាំទ្រផ្សព្វផ្សាយកសិកម្មស្រុក (AERISO) បានរៀបចំវគ្គបណ្តុះបណ្តាល និងការអនុវត្តការធ្វើជីកំប៉ុស្តគោក សម្រាប់បង្ហាញបច្ចេកទេសដំណាំបន្លែ ដល់កសិករ ដូចមានលម្អិតខាងក្រោម៖

១-មន្ត្រីឣនុវត្តគម្រោង TSSD-AF ស្រុកឣូរជ្រៅ បានបណ្តុះបណ្តាលស្តីពីការធ្វើជីកំប៉ុស្ត (ព្រឹត្តិការណ៍ទី១) សម្រាប់បង្ហាញបន្លែ អ្នកចូលរួម ១៨នាក់ ស្រី ១១នាក់ នៅភូមិខ្ពង់រាប ឃុំរោង ស្រុកអូរជ្រៅ។

២-មន្ត្រីឣនុវត្តគម្រោង TSSD-AF ស្រុកថ្មពួក បានបណ្តុះបណ្តាលស្តីពីការធ្វើជីកំប៉ុស្ត (ព្រឹត្តិការណ៍ទី១) សម្រាប់បង្ហាញបន្លែ អ្នកចូលរួម ១៦នាក់ ស្រី ០៤នាក់ នៅភូមិស្រះជ្រៃ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។

៣-មន្រ្តី ARISO ក្រុងសិរីសោភ័ណ និង CMAW ទាំង៣សង្កាត់បានចុះណែនាំដល់កសិករ បង្ហាញ (រៀបចំដី និងលើករង ដាក់ជី រៀបចំដំណក់ទឹក និងគ្របថង) ដំណាំសណ្តែកកួរ នៅភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

width=