ការប្រជុំចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាជីវកម្ម រវាងអ្នកលក់ធាតុចូលកសិកម្ម និងក្រុមមីគបន្លែស្រស់ឃុំសង្វើយ នៅសាលាឃុំសង្វើយ ភូមិចក ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប

កាលពីថ្ងៃសុក្រ​២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងក្របខណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហាន២ ក្រុមការងារសេវាករទី៨ បានរៀបចំកិច្ចប្រជុំចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាជីវកម្ម រវាងអ្នកលក់ធាតុចូលកសិកម្ម និងក្រុមមីគបន្លែស្រស់ឃុំសង្វើយ។ លទ្ធផល គឺកិច្ចប្រជុំប្រកបដោយរលូន និងទទួលបានផ្លែផ្កា ដូចគោលបំណងប្រជុំដែលចង់បាន។ សរុបអ្នកចូលរួម ១២នាក់ ស្រី ០២នាក់ សមាសភាពចូលរួមមានដូចជា៖ ប្រធានគាំទ្រស្រុកជីក្រែង ប្រធានការិយាល័យកសិកម្មស្រុកជីក្រែង លោកមេឃុំសង្វើយ ក្រុមប្រឹក្សាឃុំ មន្រ្តីផ្សព្វផ្សាយព័ត៌មានចល័តឃុំ អ្នកលក់ធាតុចូលកសិកម្ម តំណាងក្រុមមីគ និងប្រធានសេវាករទី៨ មន្រ្តីបច្ចេកទេសវារីវប្បកម្ម មន្រ្តីសម្របសម្រួលចំណងទីផ្សារប្រចាំស្រុកជីក្រែង និងវ៉ារិន នៅសាលាឃុំសង្វើយ ភូមិចក ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។

width=