សិក្ខាសាលាផ្សព្វផ្សាយស្តីពី ផែនការសកម្មភាព និងថវិកាឆ្នាំ២០២២ របស់គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហាន២ (TSSD-AF) នៅខេត្តកំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និងខេត្តព្រៃវែង
នាថ្ងៃទី២៥-២៨ ខែមករា ឆ្នាំ២០២២ អង្គភាពគ្រប់គ្រងគម្រោង (MAFF PMU-TSSD-AF) និងទីប្រឹក្សាអនុវត្តគម្រោង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ផែនការសកម្មភាព និងថវិកាឆ្នាំ២០២២ របស់គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហាន២ (TSSD-AF) នៅខេត្តកំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និងខេត្តព្រៃវែង។ គោលបំណងដើម្បីណែនាំបញ្ជាក់បន្ថែមលើផែនការសកម្មភាពដែលអនុវត្តក្នុងឆ្នាំ២០២២ និងណែនាំពីការរៀបចំរបាយការណ៍ និងលំហូរនៃរបាយការណ៍។