ការធ្វើទស្សនកិច្ចសិក្សារបស់ក្រុមកសិករផលិតពូជស្រូវ នៅស្ថានីយបល្ល័ង្ក ខេត្តកំពង់ធំ

នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ លោកប្រធានសម្របសម្រួលគម្រោងថ្នាក់ខេត្ត និងមន្រ្តីអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហាន២ TSSD-AF ក្នុងខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមកសិករផលិតពូជស្រូវពីស្រុកពញ្ញាក្រែក ស្រុកតំបែរ និងកសិករផលិតស្រូវស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ទៅទស្សនកិច្ចសិក្សាដកស្រង់បទពិសោធន៍ ពីការធ្វើផលិតកម្មផលិតពូជស្រូវ និងការប្រើប្រាស់គ្រឿងយន្តកសិកម្ម នៅស្ថានីយបល្ល័ង្ក ខេត្តកំពង់ធំ។

width=