វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ អំពីសៀវភៅណែនាំប្រតិបត្តិការ (Operation Manual) និងប្រព័ន្ធបញ្ជាក់គុណភាពពូជ (Quality Declared Seeds) ដល់ខេត្តគោលដៅចំនួន៥ មានខេត្តបន្ទាយមានជ័យ សៀមរាប ត្បូងឃ្មុំ កំពង់ចាម និងខេត្តកំពង់ធំ
ក្រុមការងារនៃគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៏កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហ៊ាន២ (TSSD-AF) បានរៀបចំបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ អំពីសៀវភៅណែនាំប្រតិបត្តិការ (Operation Manual) និងប្រព័ន្ធបញ្ជាក់គុណភាពពូជ (Quality Declared Seeds) ដល់ក្រុមផលិតពូជស្រូវចាស់ នៅក្នុងខេត្តគោលដៅចំនួន៥ខេត្តរួមមានខេត្តបន្ទាយមានជ័យ សៀមរាប ត្បូងឃ្មុំ កំពង់ចាម និងខេត្តកំពង់ធំ។ ក្នុងគោលបំណងដើម្បីបង្កើនសមត្ថភាពអំពីការគ្រប់គ្រងក្រុម ហិរញ្ញវត្ថុ ផលិតកម្មពូជស្រូវតាមស្តង់ដារ និងការធ្វើទីផ្សារស្រូវឲ្យកាន់តែប្រសើរឡើង។
នៅថ្ងៃទី០៨-០៩ ខែកញ្ញា ឆ្នាំ២០២០ សកម្មភាពវគ្គបណ្តុះបណ្តាលនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមសរុបចំនួន៣០នាក់ ស្រ្តីចំនួន០៦នាក់។
នៅថ្ងៃទី១០-១១ ខែកញ្ញា ឆ្នាំ២០២០ សកម្មភាពវគ្គបណ្តុះបណ្តាលនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដែលមានអ្នកចូលរួមសរុបចំនួន៣៧នាក់ ស្រ្តីចំនួន០៨នាក់។
នៅថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០២០ សកម្មភាពវគ្គបណ្តុះបណ្តាលនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដែលមានអ្នកចូលរួមសរុបចំនួន១៨នាក់ ស្រ្តីចំនួន០៥នាក់។
នៅថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២០ សកម្មភាពវគ្គបណ្តុះបណ្តាលនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ដែលមានអ្នកចូលរួមសរុបចំនួន៣៥នាក់។
នៅថ្ងៃទី០១-០២ ខែតុលា ឆ្នាំ២០២០ សកម្មភាពវគ្គបណ្តុះបណ្តាលនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដល់ក្រុមអ្នកផលិតពូជស្រូវចំនួន១០ក្រុម។