វគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះស្តីពីវិធីសាស្ត្រផ្សព្វផ្សាយកសិកម្ម ដល់ខេត្តគោលដៅចំនួន៥ រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង ព្រៃវែង ត្បូងឃ្មុំ និងខេត្តកំពង់ចាម

ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាព ដោយស្ថិតនៅក្នុងក្របខណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាបជំហាន២ (TSSD-AF) បានផ្តល់វគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះស្តីពីវិធីសាស្ត្រផ្សព្វផ្សាយកសិកម្ម ព្រមទាំងប្រគល់វិញ្ញាបនបត្រ ដល់មន្រ្តីភ្នាក់ងារចល័តឃុំ (CMAWS) & មន្រ្តីផ្សព្វផ្សាយកសិកម្ម (AERISO) នៃខេត្តគោលចំនួន០៥ គឺខេត្តបន្ទាយមានជ័យ បាត់ដំបង ព្រៃវែង កំពង់ចាម និងខេត្តត្បូងឃ្មុំ។

នៅថ្ងៃអង្គារ១២កើត ដល់ថ្ងៃពុធ១៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២-០៣ ខែមិថុនា ឆ្នាំ២០២០ បើកវគ្គបណ្តុះបណ្តាលនៅខេត្តបន្ទាយមានជ័យ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន៣៧នាក់ ស្ត្រីចំនួន១៦នាក់ មកពីស្រុកគោលដៅចំនួន០៥។

width=

នៅថ្ងៃព្រហស្បតិ៍១៤កើត ដល់ថ្ងៃសុក្រ១៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤-០៥ ខែមិថុនា ឆ្នាំ២០២០ បើកវគ្គបណ្តុះបណ្តាលនៅខេត្តបាត់ដំបង ដែលមានសិក្ខាកាមចូលរួមសរុបចំនួន៣៥នាក់ ស្ត្រីចំនួន២១នាក់។

នៅថ្ងៃអង្គារ៤រោច ដល់ថ្ងៃពុធ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩-១០ ខែមិថុនា ឆ្នាំ២០២០ បើកវគ្គបណ្តុះបណ្តាលនៅខេត្តព្រៃវែង ដែលមានសិក្ខាកាមចូលរួមសរុបចំនួន៤០នាក់ ស្ត្រីចំនួន១៣នាក់។

នៅថ្ងៃព្រហស្បតិ៍៦រោច ដល់ថ្ងៃសុក្រ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១-១២ ខែមិថុនា ឆ្នាំ២០២០ បើកវគ្គបណ្តុះបណ្តាលនៅខេត្តត្បូងឃ្មុំ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន២៤នាក់ ស្ត្រីចំនួន១៤នាក់។